Sunday, March 11, 2012

ស្រ្តីសកម្មជន​១០រូប​ទទួល​ជ័យលាភី​អន្តរជាតិ​ឆ្នាំ២០១២



លោកស្រី​ហ៊ីឡារី គ្លីនតុន និង​លោក​ជំទាវប៊ីសែល អូបាម៉ា​ ថតរូប​ជុំគ្នា​ជាមួយនឹងស្រ្តី​សកម្មជន​ឈាន​មុខ​ជាង​គេ​១០​រូប​ក្នុង​ពិភពលោក។ស្រ្តី​សកម្មជន​ឈាន​មុខ​ជាង​គេ​១០​រូប​ក្នុង​ពិភពលោក​ បាន​ទទួល​កិត្តិយស​សម្រាប់​កិច្ច​ប្រឹង​ប្រែង​របស់​ពួក​គេ​ដើម្បី​បង្កើន​ ជីវភាព​របស់​ស្រ្តី​ ទោះ​ជា​មាន​ឧបសគ្គ​និង​ការ​គំរាមលើ​សុវត្ថិភាព​របស់​ខ្លួន​ក៏​ដោយ។​

រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋអាមេរិក លោកស្រី​ហ៊ីឡារី គ្លីនតុន និង​លោក​ជំទាវប៊ីសែល អូបាម៉ា​ បាន​ជូន​រង្វាន់​អន្តរជាតិ​ឆ្នាំ​២០១២​ សម្រាប់​សេចក្តី​ក្លាហាន​របស់​ស្រ្តី​ នៅ​ក្នុង​ពិធី​មួយ​នា​​ទីក្រុង​
វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​
លោក​ស្រី​គ្លីនតុន​ បាន​ថ្លែង​ថា​អ្នក​ទទួល​ជ័យ​លាភី​​​ទាំង​អស់​ខាង​លើ​បាន​ខិត​ខំ​ធ្វើ​ការ​ឥត ​ខ្លាច​នឿយហត់​ ដើម្បី​បង្កើន​ជីវភាព​របស់​ស្រ្តី​និង​នារី​ ទោះ​ជា​ជួន​កាល​ពួក​គេ​ត្រូវ​ជាប់​គុក​ឬ​ទទួល​រង​ការ​រំលោភ​សិទ្ធិ​ក៏​ដោយ។​
លោក​ជំទាវ​ អូបាម៉ា​​ ថ្លែង​សរសើរ​ស្រ្តី​ដែល​បាន​ប្រកែក​មិន​ព្រម​ទទួល​យក​ពិភពលោក​មួយ​ដូច​​សព្វ ​ថ្ងៃ​ ហើយ​សុខ​ចិត្ត​ធ្វើ​ការ​តស៊ូ​ដើម្បី​រចនា​ពិភពលោក​ថ្មី​មួយ​ទៀត​ «ដូច​ដែល​ពួក​គេ​ចង់​បាន»។
ASSOCIATED PRESS
អាគារ​ធនាគារ​ពិភពលោក​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន
សហរដ្ឋអាមេរិក៖ ធនាគារ​អាមេរិក​បានប្រកាសនៅថ្ងៃ​ព្រហស្បតិ៍​អំពី​ការ​ចាប់ផ្តើម​​កម្មវិធី​ មួយ​ដែល​គេ​រៀប​ចំ​ឡើង​ដើម្បី​ជួយ​ដល់​ស្រ្តី​ដែល​មាន​ទេពកោសល្យ​នៅ​ក្នុង​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ឱ្យ​មាន​ឱកាស​បាន​សិក្សា​រៀន​សូត្រ​ដោយ​ផ្ទាល់​ពី​ ស្រ្តី​ដែល​មាន​ជោគជ័យ​នៅ​ក្នុង​វិស័យ​​ជំនួញ​ រដ្ឋាភិបាល ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​ក្នុង​បណ្តាញ​ព័ត៌មាន។
ចិន៖ រដ្ឋសភា​ចិន​បាន​បោះ​បង់​ចោល​ផែនកា​ចម្រូង​ចម្រាស់​មួយ​ដែល​ចង់​ដាក់​ការ​ ឃុំ​ខ្លួន​ជន​ជាប់​សង្ស័យ​នៅ​កន្លែង​សម្ងាត់​ឲ្យ​ទៅ​ជា​ទង្វើ​ស្រប​ច្បាប់​ បន្ទាប់​ពី​មាន​ការ​តវ៉ា​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​សាធារណជន​ អំពី​ការ​ឡើង​ចំនួន​មនុស្ស​បាត់​ខ្លួន​ដោយ​បង្ខំ​ដោយ​កង​នគរបាល។​
កូរ៉េខាងជើង ប្រេសិត​កំពូល​ម្នាក់​របស់អាមេរិក​និយាយ​ថា​ កិច្ច​ចរចា​ជា​មួយ​ កូរ៉េ​ខាង​ជើង​អំពី​ការ​បញ្ជូន​ជំនួយស្បៀង​របស់​ស.រ.អ​ ចំនួន​២៤​ម៉ឺន​តោន​ បាន​ទទួល​ការ​ជឿន​លឿន​តែ​ជំហាន​ជាក់​លាក់​នៅ​ត្រូវ​ពិភាក្សា​គ្នា​ទៀត។​
អ៊ីរ៉ង់៖ ប្រទេស​មហា​អំណាច​ទាំង​៦​នៃ​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​ ចូល​ធ្វើ​ការ​ចរចា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​ដ៏​ចម្រូង​ចម្រាស់​របស់​ខ្លួន ​និង​អនុញ្ញាត​ឲ្យ​អធិការ​អន្តរជាតិ​អាច​ចូល​ពិនិត្យ​មូលដ្ឋាន​យោធា​មួយ​នៅ​ ពេល​ដែល​មាន​សេចក្តី​រាយការណ៍​ថា​ អ៊ីរ៉ង់​កំពុង​តែ​បោស​សម្អាត​ភស្តុតាង​ដែល​មាន​ទាក់​ទង​ទៅ​នឹង​ការ​ពិសោធន៍​ អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។​
ស៊ីរី៖ ប្រេសិត​ពិសេស​របស់​សម្ព័ន្ធ​អារ៉ាប់​និង​អង្គការ​សហប្រជាជាតិ​សម្រាប់​ ប្រទេស​ស៊ីរី​ លោក​ កូហ្វី អាណាន់​ បាន​ព្រមាន​ប្រឆាំង​ការ​បន្ថែម​កង​យោធា​នៅ​ក្នុង​ការ​បះបោរ​នៅស៊ីរី​ ដែល​លោក​ថ្លែង​ថា​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​រិត​តែ​«ធ្ងន់​ធ្ងរ​ឡើង​ ទៀត»។​
ភូមា៖ លោក​ស្រី​ អោងសាន ស៊ូជី មេ​ដឹកនាំ​ប្រជាធិបតេយ្យ​ភូមា​ បាន​ព្រមាន​អំពី​ការ​អាច​មាន​រឿង​លួច​បន្លំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​ រើស​សមាជិក​រដ្ឋសភា​ នៅ​ខែ​ក្រោយ​ដោយ​បាន​ថ្លែង​ថា​ បញ្ជី​អ្នក​បោះ​ឆ្នោត​របស់​រដ្ឋាភិបាល​សម្រាប់​ការ​បោះ​ឆ្នោត​នេះ​ហាក់​ដូច​ ជា​មាន​ឈ្មោះ​«មនុស្ស​ស្លាប់​ជា​ច្រើន​នាក់»។​
ប៉ាគីស្ថាន​៖ អាជ្ញាធរប៉ាគីស្ថាន​បាន ​ចោទ​ភរិយា​មេម៉ាយ​បី​នាក់​របស់អូសាម៉ា ប៊ីនឡាឌីន​ អំពី​ការ​លួច​ចូល​និង​រស់​នៅ​ក្នុង​ប៉ាគីស្ថាន​ដោយ​ខុស​ច្បាប់។​

Comments system

Disqus Shortname