ភ្នំពេញៈ ក្នុងវីដេអូគ្លីបរយៈពេល២នាទី៤៥វិនាទី
តារាចម្រៀងប្រចាំផលិតកម្មអ៊ឹម (M Production) នាង ស៊ឹម ថៃណា
បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងក្នុង និងក្រៅសិល្បៈ
នៅពេលដែលតារារូបនេះបានបង្ហាញកាយវិការរាំច្រៀង ឱបថើប
ប៊ឺតមាត់ ច្របាច់លើច្របាច់ក្រោម
យ៉ាងស្រើបស្រាលជាមួយយុវជនវ័យក្មេងម្នាក់។
ពាក់ព័ន្ធនឹងទង្វើមិនសមគួរមួយនេះ ស៊ឹម ថៃណា បានទទួលស្គាល់
ហើយបានធ្វើការបកស្រាយប្រាប់លម្អិតដល់ ភ្នំពេញ ប៉ុស្តិ៍ ។
តារាចម្រៀង ស៊ឹម ថៃណា ដែលអ្នកណាក៏ល្បីពីដើមទ្រូងធំមូលក្បំទ្រលុកទ្រលន់គយគន់មិនចេះ
ជិនណាយនោះ បានលេចធ្លាយនូវវីដេអូគ្លីប យ៉ាងស្រើបស្រាលជាមួយប្រុសក្មេង រាំរែកយ៉ាងទោទន់ អង្រួនដើមទ្រូងគ្រលែងយ៉ាងរស់រវើក កាលពីពេលថ្មីៗនេះ។ ប្រុសក្មេងដែលបានឱបរឹតតារាចម្រៀងរូបនេះ ត្រូវគេស្គាល់ថា ឈ្មោះ យ៉ា ដែលធ្លាប់ទទួលការបណ្តុះបណ្តាលពីស្រុកក្រៅ។
ទាក់ទិននឹងសកម្មភាពនេះ ស៊ឹម ថៃណា ក៏បានទទួលស្គាល់១០០ភាគរយផងដែរថា អ្នកនៅក្នុងវីដេអូគ្លីបនោះ គឺជារូបនាង តែបុរសក្មេងម្នាក់នោះ មិនមែនជាសង្សាររបស់នាងនោះឡើយ ពោលគឺគេជាប្អូន ជីដូនមួយរបស់នាង។ នាងបានបញ្ជាក់ថា វីដេអូគ្លីបនោះត្រូវបានថតនៅក្នុងពិធីខួបកំណើតរបស់នាងនៅ ភោជនីយដ្ឋានរហាត់លាបមួយ តាំងពីឆ្នាំ២០០៩មកម៉េ្លះ ប៉ុន្តែវាទើបតែនឹងបែកធ្លាយកាលពីពេលថ្មីៗនេះ ខណៈដែលប្អូនប្រុសជីដូនមួយរបស់នាងបានបាត់ទូរស័ព្ទ Iphone ដែលថតពេលរាំច្រៀងនោះ។
តារាចម្រៀងវ័យ២៨ឆ្នាំរូបនេះបាននិយាយថា៖«ខ្ញុំទទួលស្គាល់ថា នោះជាខ្ញុំក្នុងវីដេអូគ្លីបហ្នឹង។ ខ្ញុំមានការភ្ញាក់ផ្អើលមែនទែនចំពោះការផ្សព្វផ្សាយវីដេអូគ្លីប នោះ។ តាមពិតគាត់ជាប្អូនប្រុសជីដូនមួយរបស់ខ្ញុំ។ វីដេអូហ្នឹងគឺថតយូរហើយ នៅថ្ងៃ Birthday ខ្ញុំ ២០០៩ តែបើគាត់ជា Boyfriend របស់ខ្ញុំមែន ក៏ខ្ញុំមិនឲ្យអ្នកទាំងអស់គ្នាបានឃើញដោយងាយអ៊ីចឹងដែរ»។
ក្នុងសកម្មភាពមើលទៅមានភាពស្រើបស្រាល និងស្រវឹងស្រាក្តី តែតារារូបនេះ មិនបានចាត់ទុកថា នោះជាអារម្មណ៍រំជើបរំជួល ស្រើបស្រាលនោះទេ ដោយនាងបានចាត់ទុកថា វាជារឿងជីវិតឯកជននៅក្នុងរង្វង់គ្រួសារ បងប្អូនរបស់នាងតែប៉ុណ្ណោះ។ ប៉ុន្តែនាងសុំទោសប្រសិនបើ ទស្សនិកជនគិតថា នោះជារឿងធ្វើឲ្យប៉ះពាល់ដល់ប្រពៃណី និងភាពថ្លៃថ្នូររបស់ស្ត្រីខ្មែរនោះ។
តារាដែលធ្លាប់ផ្ទុះរឿងអាស្រូវស្នេហាភេទដូចគ្នារូបនេះ បាននិយាយថា៖ «ខ្ញុំស្រវឹង ស្រវឹងខ្លាំង តែមិនមែនជាអារម្មណ៍រំជើបរំជួលស្រើបស្រាលអីនោះទេ វីដេអូហ្នឹង មានបងប្អូនរបស់ខ្ញុំជាច្រើនបានចូលរួម។ នោះគ្រាន់តែជាសកម្មភាពលេងសើចជាមួយបងប្អូន ហើយខ្ញុំសុំទោសដែលធ្វើឲ្យធ្លាយវីដេអូគ្លីបហ្នឹង នាងខ្ញុំលើកដៃសុំទោស»។
ដោយឡែកបុរសវ័យក្មេងដែលបានរាំឱបថើប ស៊ឹម ថៃណា ហើយអះអាងថា ខ្លួនឈ្មោះ យ៉ា ក៏បានឲ្យដឹងផងដែរថា ស៊ឹម ថៃណា ជាបងស្រីរបស់ខ្លួន មិនមែនគូស្នេហ៍របស់ខ្លួនឡើយ។ បុរសរូបនោះបានបន្តថា ខ្លួនពិតជាមានការសោកស្តាយចំពោះសកម្មភាពនោះ ព្រោះវាមិនត្រឹមតែមានបញ្ហាសម្រាប់រូបលោកទេ តែថែមទាំងធ្វើឲ្យអាប់ឱនកិត្តិយសបងស្រីរបស់ខ្លួនជាតារាយ៉ាង ខ្លាំងទៀតផង។
លោក យ៉ា បាននិយាយថា៖«បងស្រីនៅតែជាបងស្រី ខ្ញុំមិនមែននៅក្នុងជួរអ្នកសិល្បៈទេ ខ្ញុំមានវិប្បដិសារីខ្លួនឯងណាស់ ដែលបានធ្វើឲ្យប៉ះពាល់កិត្តិយសបងស្រីខ្ញុំយ៉ាងខ្លាំង»៕(postkhmer)