ភ្នំពេញ ៖ បុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ
បើករថយន្ដលុច្សស៊ីស ទៅបុករបាំងចែកទ្រូងផ្លូវ បណ្ដាលឱ្យដាច់ជាច្រើនកំណាត់
បែរជាប្រកែក ជាមួយសមត្ថកិច្ច ចុះទៅធ្វើការវាស់វែងថា មិនមែនខ្លួនជាអ្នកបុកទេ
តែសមត្ថកិច្ចថា គ្មានរថយន្ដអ្នកផ្សេងណាបុកទេ ដោយហេតុការណ៍នេះ
កើតឡើងកាលពីវេលា ៩ និង៥០នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១២ ស្ថិតនៅ
តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្ដដែលបុក របាំងចែកទ្រូងផ្លូវនោះ គឺម៉ាកលុច្សស៊ីស RX300
ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N-9810 បើកបរក្នុងទិសដៅ ពីកើតឆ្ពោះទៅលិច អ្នកបើកបរ ម្នាក់មិនប្រាប់ឈ្មោះដល់នគរបាល ដែលចុះទៅកន្លែងកើតហេតុនោះទេ ដោយរថយន្តរបស់គេ បានបុករបាំងចែកទ្រូងផ្លូវដាច់អស់ចំនួន ៧កំណាត់ និងក្បាលរបាំងមួយ។
ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា មុនពេលកើតហេតុ រថយន្ដមួយគ្រឿងនេះ បើកបរចេញមក ពីភ្នំពេញឆ្ពោះទៅលិច លុះដល់ចំណុចកើតហេតុ មិនដឹងជាមាន រឿងហេតុអ្វីនោះទេ ស្រាប់តែជ្រុលចង្កូត ទៅបុករបាំងចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឱ្យដាច់អស់ចំនួន ៧កំណាត់ ទាំងក្បាលចែក ទ្រូងផ្លូវមួយ ហើយចំណែក ឯអ្នកបើកបរវិញ ពុំបណ្ដាលឱ្យរងរបួសនោះទេ។ លុះដល់នគរបាលចុះ ទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង បែរជាម្ចាស់រថយន្ដនោះថា មិនមែនជារូបគាត់អ្នកបុក នោះទេ គឺមានរថយន្ដផ្សេងបុក ហើយគេចខ្លួនទៅបាត់ គាត់គឺជាជនរងគ្រោះ ប៉ុន្ដែនគរបាល ចុះទៅកន្លែងកើតហេតុនោះថា ពុំមានរថយន្ដផ្សេងនោះ ទេ ប្រសិនបើមានរថយន្ដផ្សេងវិញ នោះប្រហែលជា ទៅណាមិនរួចនោះឡើយ ។
បច្ចុប្បន្នរថយន្ដបង្ក ត្រូវស្ទូចយកទៅរក្សាទុក នៅសាលារាជធានី ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕(dapnews)