ខេត្តកណ្តាល ៖
ផ្ទះមន្រ្តីយោធានៅក្រសួងការពារជាតិមួយរូបដែលមានទីតាំងនៅភូមិកោះ
រកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល
បានត្រូវជនមិនស្គាល់មុខគប់គ្រាប់បែកចូលកាលពីវេលាម៉ោង៩និង
៥០នាទីយប់ថ្ងៃទី១៤ មីនា ២០១២ បណ្តាលឱ្យផ្ទុះឡើងកក្រើក
ប៉ុន្តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឡើយ
ដោយគ្រាន់តែខូចខាតទ្រព្យសម្បត្តិមួយចំនួនធំប៉ុណ្ណោះ។
បើតាមសាក្សីនៅជិតកន្លែងកើតហេតុបាននិយាយថា
នៅម៉ោងប្រមាណ៩និង៥០នាទីយប់
នៅភូមិកោះរកា
មនុស្សម្នាមួយចំនួនបានចូលសំរាន្ត
និងមួយចំនួនទៀតកំពុងមើលទូរទស្សន៍ក៏ស្រាប់តែបានឮសំឡេងគ្រាប់បែក
ផ្ទុះយ៉ាងខ្លាំងពេលនោះក៏នាំគ្នាស្ទុះចេញមកក្រៅរកមើលប្រភពកន្លែងផ្ទុះ
ទើបឃើញថា ចំណុចគ្រាប់បែកផ្ទុះនោះ គឺនៅក្នុងផ្ទះរបស់ឈ្មោះថាវ ស្រៀង
ភេទប្រុស អាយុ៥៤ឆ្នាំ ជាមន្រ្តីយោធានៅក្រសួងការពារជាតិ។
បើតាមលោកថាវ ស្រៀង
ដែលជាម្ចាស់ផ្ទះបានឱ្យដឹងថា គ្រាប់បែកដែលផ្ទុះឡើងនោះ
គឺផ្ទុះនៅក្នុងរោងដាក់ឡានរបស់គាត់ដែលជនមិនស្គាល់មុខបាន
គប់ចូលពីខាងក្រៅ បណ្តាលឱ្យខូចខាតរថយន្តមួយគ្រឿងម៉ាកមីតស៊ុយប៊ីស៊ី
ពណ៌ត្រេអ៊ី និងបែកធ្លាយកង់រថយន្តចំនួន៣គ្រាប់ ធ្លាយប្រេងម៉ាស៊ូត
ប្រេងម៉ាស៊ីន ប្រេងបូមអស់ចំនួន៣ពុយដែលទុកនៅក្នុងរោងឡាននោះ
នឹងធ្លុះដំបូលរោងឡានប្រវែង១០ម៉ែត្រ តែមិនមានមនុស្សរងរបួសឡើយ។
លោកថាវ ស្រៀង បានបង្ហើបឱ្យដឹងថា
មុនហេតុការណ៍គប់គ្រាប់បែកចូលក្នុងផ្ទះរបស់គាត់គឺនៅវេលាច
ន្លោះម៉ោង១០ទៅ១១ព្រឹកថ្ងៃទី១៤ មីនា ២០១២
លោកបានទទួលទូរស័ព្ទពីមនុស្សម្នាក់ដោយប្រើសម្តីគំរាមមកលើគាត់ថា
បើមិនឱ្យដីប្រវែង២ម៉ែត្រមកក្រុមហ៊ុនមួយ ដើម្បីធ្វើរបង (បង់បាញ់) ទេនោះ
នឹងកើតមានទំនាស់ជាមួយក្រុមហ៊ុនហើយ ៕