យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រកូរ៉េ
ឆូស៊ុន ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៣ មីនា ឆ្នាំ ២០១២
បានឱ្យដឹងថា ៖ តួសម្តែង Jeon-Ji-hyun
បានសម្រេចចិត្តផ្លាស់ប្តូរកាលបរិច្ឆេទរៀបអាពាហ៍ពិពាហ៍
របស់នាងដោយសារតែជាប់រវល់នឹងការថតខ្សែភាពយន្ត ។
កាលពីថ្ងៃសុក្រកន្លងទៅនេះ ភ្នាក់ងាររបស់នាងបានប្រាប់ឱ្យដឹងថា
ដោយសារតែមានការផ្លាស់ប្តូរតារាងពេលវេលាថតឈុតខ្លះៗនៅ
បរទេស ដូច្នេះតារាសម្តែងវ័យ៣១ឆ្នាំរូបនេះ
បានសម្រេចចិត្តផ្លាស់ប្តូរ
កាលបរិច្ឆេទរៀបអាពាហ៍ពិពាហ៍ពីថ្ងៃទី១៣ មិថុនា មក ថ្ងៃទី១៣
មេសា ឆ្នាំ២០១២ខាងមុខនេះវិញ ។
ទីភ្នាក់ងាររបស់នាងបានបន្តឱ្យដឹងទៀតថា អាពាហ៍ពិពាហ៍ គឺជារឿងសំខាន់បំផុតនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ ក៏ប៉ុន្តែតួសម្តែងត្រូវតែទទួលខុសត្រូវសម្រាប់គម្រោងដែលបានចុះ កិច្ចសន្យារួចហើយ ដូច្នេះ Jeon-Ji hyun មិនចង់ធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការថតខ្សែភាពយន្តដោយសារ តែអាពាហ៍ពិពាហ៍របស់នាងនោះឡើយ ។ គួរ រំលឹកដែរថា តារាចម្រៀងកម្ពស់១,៧២ម៉ែត្ររូបនេះ បានភ្ជាប់ពាក្យជាមួយលោកលីយុងហេ ចៅប្រុសរបស់អ្នកច្នៃម៉ូដសម្លៀកបំពាក់បុរាណដ៏ល្បីរបស់កូរ៉េ ខាងត្បូង ។ បច្ចុប្បន្នលោកលីយុង ហេ កំពុងបម្រើការងារ ក្នុងសាខាធនាគារអាេមរិកមួយនៅក្នុងប្រទេសកូរ៉េ ៕