Sunday, March 11, 2012

អ្នក​ជំនាញ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឧស្សាហ៍​គេង​ប្រែ​ខ្លួន

ក្រុង​ញូវយ៉ក : ការ​សិក្សា​ស្រាវជ្រាវ​របស់​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា ឥរិយាបថ​គេង​ដ៏​ល្អ​បំផុត សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ គឺ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង (ស្មា​ឆ្វេង​នៅ​ជាប់​នឹង​កម្រាល​) និង​គេង​ផ្អៀង​ទៅ​ខាងស្ដាំ ដោយ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ជាញឹកញាប់​។
យ៉ាងណាមិញ ចំណុច​មិន​ល្អ​របស់​ការ​គេង​ផ្អៀង​ដោយ​មិន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ចលនា​នោះ​ គឺ​ស្បូន​នឹង​សង្កត់​សរសៃ​ឈាម​ខ្មៅ​ធំ តិច​ជាង​មុន
ព្រោះ​ប្រសិន​បើ​សរសៃ​ឈាម​ខ្មៅ​ធំ ត្រូវ​បាន​សង្កត់​ខ្លាំង វា​ធ្វើឲ្យ​ឈាម​ដែល​ត្រឡប់​ទៅកាន់​បេះដូង​វិញ មាន​ការថយចុះ​បង្ក​ឲ្យ​អ្នក​ម្តាយ​ដក​ដង្ហើម​ញាប់​ជាង​មុន ឆាប់​ហត់ សម្ពាធ​ឈាម​ទាប​ងងឹត​មុខ និង​ឈាម​ដែល​ទៅ​ចិញ្ចឹម​កូនតូច នឹង​ថយ​ចុះ​ធ្វើឲ្យ​ទារ​កខ្វះ​អុកស៊ីហ្សែន។
ចំណែក​ឯ​ឥរិយាបថ​គេង​ដាក់​ក្បាល​ទាប​ជាង​ខ្លួន និង​គេង​ផ្ងារ គឺជា​ឥរិយាបថ​ដែល​ធ្វើ​ឲ្យ​ឈាម​ទៅ​ចិញ្ចឹម​ស្បូន និង​ឆ្លង​ចូលទៅ​ក្នុង​សុក​មិន​បាន​ល្អ ប្រៀបធៀប​ទៅ​នឹង​ឥរិយាបថ​គេង​ផ្អៀង។​ ដូច្នេះ​ហើយ​បាន​ជា​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឧស្សាហ៍​ប្រែ ​ ខ្លួន​នៅ​ពេល​ទទួល​ទាន​ដំណេក ដើម្បី​ចៀសវាង​ការ​សង្កត់​សរសៃ ឬ​ស្ទះ​ផ្នែក​ណា​មួយ​នៃ​អវយវៈ​ផង​ដែរ៕

Comments system

Disqus Shortname