រដ្ឋសាន់ ហ្វ្រាន់ស៊ីស្កូៈ ក្រុមហ៊ុន Apple Inc
បានដាក់បង្ហាញកុំព្យូទ័របន្ទះស្តើង iPad ស៊េរីថ្មី
មានអេក្រង់ស្តើង និងបំពាក់បន្ទះឈីបកាន់តែលឿនជាងមុន
ដើម្បីពង្រីកភាពនាំមុខក្នុងទីផ្សារកុំព្យូទ័របន្ទះស្តើងឲ្យបាន
ច្រើនជាងទីផ្សាររបស់ក្រុមហ៊ុន Amazon.com Inc ក្រុមហ៊ុន Microsoft
Corp និងក្រុមហ៊ុន Google Inc។
ក្រុមហ៊ុន Apple បានឲ្យដឹងកាលពីម្សិលមិញក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋសាន់ ហ្វ្រាន់ស៊ីស្កូថា កុំព្យូទ័រនេះ មានឈ្មោះថា iPad ដែលមានតម្លៃចាប់ពី ៤៩៩ដុល្លារ ដល់ ៨២៩ដុល្លារ មានបំពាក់បន្ទះឈីបដែលអាចឲ្យក្រាហ្វិកកុំព្យូទ័របន្ទះស្តើង នេះ
ដំណើរការបានកាន់តែប្រសើរជាងមុន។ iPad ស៊េរីថ្មីនេះ មានអេក្រង់ទំហំ ៩,៧អ៊ីញ ដែលមានទំហំភិចសែលធំជាងទូរទស្សន៍ប្រភេទ HD និងប្រើប្រាស់ប្រព័ន្ធឥតខ្សែ 4G ឬ LTE ដែលអាចដំណើរការទិន្នន័យបានលឿនជាងមុន។
លោក Tim Cook អគ្គនាយកក្រុមហ៊ុន Apple មិនទាន់បានអភិវឌ្ឍខ្លាំងនៅឡើយទេចំពោះកុំព្យូទ័របន្ទះស្តើង របស់ក្រុមហ៊ុន Apple ខណៈដែលក្រុមហ៊ុន Microsoft ដាក់បង្ហាញកម្មវិធី សូហ្វវែរថ្មី ដែលនឹងដំណើរការក្នុងកុំព្យូទ័រផលិតដោយក្រុមហ៊ុនជាគូ ប្រកួតប្រជែងរបស់ខ្លួន។ កុំព្យូទ័រ iPad ស៊េរីថ្មីនេះ ក៏មានបំណងជួយក្រុមហ៊ុន Apple ឲ្យទប់ស្កាត់ការប្រកួតប្រជែងជាមួយនឹងឧបករណ៍ដដៃទៀតដែលដំណើរការ ដោយប្រព័ន្ធដំណើរការ Android របស់ក្រុមហ៊ុន Google ក៏ដូចជា កុំព្យូទ័របន្ទះស្តើង Kindle Fire របស់ក្រុមហ៊ុន Amazon.com ដែលមានតម្លៃ១៩៩ដុល្លារ និងដែលកំពុងទទួលបានចំណាប់អារម្មណ៍ពីអតិថិជនដែលផ្តោតសំខាន់លើ តម្លៃ។
លោក Bill Kreher អ្នកវិភាគប្រចាំក្រុមហ៊ុន Edward Jones នៅផ្លូវ Louis បានឲ្យដឹងថា៖ «ការចេញកុំព្យូទ័រ iPad ស៊េរីថ្មីរបស់ក្រុមហ៊ុននេះនឹងជួយដល់ក្រុមហ៊ុន Apple ឲ្យរក្សាតំណែងជាក្រុមហ៊ុននាំមុខរបស់ខ្លួនក្នុងទីផ្សារកុំព្យូទ័រ បន្ទះស្តើងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនេះ»។
កុំព្យូទ័រ iPad ស៊េរីថ្មីនេះ នឹងដាក់លក់នៅលើទីផ្សារនៅថ្ងៃទី ១៦ ខែមីនា ខាងមុខនេះ ហើយក្រុមហ៊ុន Apple ទទួលការបញ្ជាទិញចាប់ពីថ្ងៃម្សិលមិញម្ល៉េះ។ ក្រុមហ៊ុន AT&T Inc និងក្រុមហ៊ុន Verizon Wireless នឹងក្លាយជាក្រុមហ៊ុនផ្តល់ផ្គង់សេវាទូរស័ព្ទចល័តដំបូងគេរបស់ អាមេរិក ដែលទទួលបានសិទ្ធិលក់កុំព្យូទ័រ iPad ថ្មីនេះ។ ក្រុមហ៊ុន Telus Corp ក្រុមហ៊ុន Rogers Communications Inc និងក្រុមហ៊ុន BCE Inc នឹងទទួលបានសិទ្ធិលក់កុំព្យូទ័រ iPad ស៊េរីថ្មីនេះនៅប្រទេសកាណាដា៕ BP