ខេត្តកោះកុង ៖
បុរសម្នាក់ត្រូវមិត្តភក្តិរបស់ខ្លួនកាប់១កាំបិតផ្គាក់ស្លាប់នៅ
នឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២ មីនា
២០១២ ត្រង់ចំណុចភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង។
លោកវរសេនីយ៍ត្រីស៊ុន ឈៀម
អធិការនគរបាលស្រុកកោះកុង បានបញ្ជាក់ឱ្យដឹងថា
ជនរងគ្រោះឈ្មោះប៊ុន វីរៈ អាយុ២៣ឆ្នាំ រស់នៅទីកន្លែងកើតហេតុ
ឯជនដៃដល់ឈ្មោះជា សម្បត្តិ ហៅវ៉ាន់ អាយុ២៩ឆ្នាំ
រស់នោភូមិកើតហេតុ
ជាមួយគ្នា ។ លោកបន្តថា
នៅវេលាម៉ោង៨យប់ថ្ងៃទី១២ មីនា ២០១២ ឈ្មោះជា សម្បត្តិ ហៅវ៉ាន់
បានចូលរួមផឹកស៊ីជាមួយមិត្តភក្តិមួយក្រុម
បន្ទាប់ពីស្រវឹងធ្លាក់ភ្នែកក៏ទាស់ពាក្យសម្តីគ្នា។
ឃើញដូច្នេះ ឈ្មោះប៊ុន វីរៈ
ដែលជាកម្មកររួមការងារជាមួយគ្នាបានដើរទៅក្បែរវង់ផឹក
ស៊ីហើយបានហាមឈ្មោះជា សម្បត្តិ កុំឱ្យរករឿងឈ្លោះគ្នា ។
និយាយរួចប៊ុន វីរៈ
ក៏ដើរកំដៅទៅកន្លែងដេកតែមិនទាន់ដល់បន្ទប់ដេកផង
ក៏ត្រូវជា សម្បត្តិ ហៅ វ៉ាន់
កាន់កាំបិតផ្គាក់ដេញពីក្រោយកាប់១កាំបិតចំកំផ្លៀង
ខាងឆ្វេងស្លាប់នៅនឹងកន្លែងតែម្តង ។
បន្ទាប់ពីធ្វើសកម្មភាពកាប់ប្រហារ
ទៅលើជនរងគ្រោះរួច
ជនដៃដល់ក៏គេចខ្លួនចូលព្រៃបាត់រហូតដល់ម៉ោង៣រសៀលទៀបភ្លឺឈាន
ចូលថ្ងៃទី១៤ មីនា ២០១២ ទើបសមត្ថកិច្ចចាប់ខ្លួនបាន៕(KOHDAILY)