ភ្នំពេញៈ បន្ទាប់ពីតារាសម្តែង និងជាតារាបង្ហាញម៉ូដ
ដែលចូលចិត្តតុបតែងខ្លួន បែបនារីសម័យថ្មី ទូច ស្រីលក្ខណ៍
បានចូលរោងការជាមួយស្វាមីជនជាតិ ហូឡង់ រួចហើយក៏ដោយ ក៏នាងនៅតែមិនមានគំនិត
បោះបង់សិល្បៈ ចោលនោះដែរ។ នេះបើតាមការអះអាងរបស់តារា ដែលសិចស៊ី
និងពូកែប្រើចង្កេះរាំដ៏សែនល្វត់ល្វន់ ទូច ស្រី លក្ខណ៍។
អ្នកនាង ទូច ស្រីលក្ខណ៍ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា ទោះបីជាពេលនេះ នាងមិន មែននៅខ្លួនមួយដូចពីមុនក៏ដោយ ប៉ុន្តែបើនិយាយពីការងារសិល្បៈវិញគឺនាងនៅតែបន្តមិនបោះបង់ទេគ្រាន់តែថា ការងាររបស់នាងត្រូវកាត់បន្ថយខ្លះតែប៉ុណ្ណោះ
ព្រោះនាងចង់ទុកពេលវេលាខ្លះសម្រាប់សុភមង្គលគ្រួសាររបស់ នាង និងស្វាមី។
តារាយ៉េៗរូបនេះបានបន្ថែមទៀតថា «សិល្បៈគឺធ្វើឲ្យខ្ញុំមានអ្វីៗនៅថ្ងៃនេះ ហើយខ្ញុំស្រលាញ់សិល្បៈ បើទោះបី ជាពេលនេះ នាងខ្ញុំរៀបការបង្កើតគ្រួសារហើយក៏ពិតមែន តែខ្ញុំនៅតែបន្តប្រឡូកក្នុងសិល្បៈដដែល គ្រាន់តែថា ខ្ញុំ ត្រូវបែងចែកពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ គឺទុកសម្រាប់គ្រួសារដើរតួនាទីជាភរិយាល្អ ហើយចាប់ពីថ្ងៃសុក្រ ដល់ អាទិត្យ គឺខ្ញុំទុកសម្រាប់ការងារសិល្បៈ ម្យ៉ាងស្វាមីរបស់ខ្ញុំគាត់ក៏មិនហាមឃាត់ មិនឲ្យខ្ញុំប្រឡូកសិល្បៈដែរ អ្វី ដែលសំខាន់នោះ គឺត្រូវទុកពេលវេលាសម្រាប់គ្រួសារទៅបានហើយ”។
តារាម៉ូដែលនៅក្នុងក្រុម Cambodia Super Model រូបនេះប្រាប់ទៀតថា បើនិយាយពីការងារវិញពេលនេះ គឺ នាងទទួលតែការដើរម៉ូដ ឫក៏ឡើងខនសឺតតាមប៉ុស្តិ៍ទូរទស្សន៍តែប៉ុណ្ណោះ ព្រោះថាបើសម្តែង ឫក៏ការងារអ្វី ដែល ត្រូវចំណាយពេលវេលាយូរនោះ គឺនាងមិនបានទទួលទេ ដោយសារតែមិនសូវមានពេលគ្រប់គ្រាន់ ប៉ុន្តែសម្រាប់ សិល្បៈនាងនៅតែបន្តរហូតមិនចង់ឈប់ទេ ព្រោះនាងស្រលាញ់សិល្បៈ។
សូមជំរាបផងដែរថា បន្ទាប់ពី ទូច ស្រីលក្ខណ៍ បានភ្ជាប់ពាក្យជាងមួយឆ្នាំមក នាងបានសម្រេចដឹកដៃស្វាមីរបស់ នាងចូលរោងការតាមផ្លូវច្បាប់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១១ ដោយកាលនោះ មានចាស់ទុំទាំងសងខាង និងសិល្បករ-សិល្បការិនីជាច្រើន បានចូលរួមអបអរសាទរឲ្យពរជ័យដល់គូរស្វាមី ភរិយាថ្មោងថ្មីមួយគូនេះ ផង ដែរ៕