Sunday, March 18, 2012

ជំងឺឆ្លង​​ប្រភេទ​ថ្មី​ឈ្មោះ​​ស៊ី​ឃុន ​ឈុន​យ៉ា រាតត្បាត​​​ស្រុក​គង​ពិសី ​ស្លាប់​ម្នាក់​​​កំពុង​​សង្គ្រោះ​ជាង​៦០​នាក់​

ខេត្ត​កំពង់ស្ពឺ ៖ ​យ៉ាង​ហោច​ណាស់​​មាន​ប្រជា​ពល​រ​ដ្ឋ​​ចំនួន​៦៦​នាក់​នៅ​ក្នុង​​ឃុំ​ពេជ្រ មុន្នី ស្រុក​គង​ពិសី​ ​ត្រូវបាន​ជំងឺ​ឆ្លង​ប្រភេទ​ថ្មី​ម្យ៉ាង​រាត​ត្បាត​​ចាប់ពី​​ថ្ងៃទី​៦-៨ ​មីនា ​២០១២ ​ត្រូវបាន​បញ្ជូនទៅ​​មន្ទីរ​ពេទ្យ​​បង្អែក​​ស្រុក​គងពិសី ​ប៉ុន្តែ​​​ប្រជាពលរដ្ឋ​​ម្នាក់​ឈ្មោះ​​មួង ឃឿន ភេទ​​ស្រី អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ត្រពាំង​​រការ ឃុំ​ពេជ្រ​មុន្នី​បាន​ស្លាប់​បន្ទាប់​ពីចេញពី​មន្ទីរពេទ្យ​​ប៉ុន្មាន​ថ្ងៃ ។
លោក​យ័ប សាង ​​មេ​បញ្ជា​ការ​​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​គងពិសី ​បាន​ប្រាប់​ថា មាន​ប្រជា​ពល​រដ្ឋ​យ៉ាង​
ហោច​ណាស់​​​​ជាង​៦០​នាក់ បាន​​​ឆ្លង​ជំងឺ​នេះ​​​​​​​រាល​ដាល​នៅ​​ក្នុងឃុំ​ពេជ្រ​មុនី្ន ​ហើយ​​​​គ្រូពេទ្យ​​​មណ្ឌល​សុខ​ភាពព្យា​យាម​ព្យា​បាល​​ ប៉ុន្តែ​​ស្ត្រី​ម្នាក់​ឈ្មោះ​មួង ឃឿន អាយុ​​​៣១​ឆ្នាំ ​បានស្លាប់​​ក្រោយ​​ពី​លាប់​ដោយ​សារ​ការ​ហូប​ឪឡឹក​ ។
អ្នក​ភូមិ​​​ដទៃទៀត​កំពុងភិត​ភ័យ​​រត់​មក​​មណ្ឌល​សុខ​ ភាព​ឱ្យ​ជួយ​ព្យា​បាល​​ ។ ​លោក​វេជ្ជ​បណ្ឌិត សាយ សាវី អនុ​​ប្រធាន​​មន្ទីរ​សុខា​ភិបាល​​ខេត្ត​​កំពង់​ស្ពឺ​បាន​ប្រាប់​​​កោះ​សន្តិ ​​ភាព​ថា ករណី​​ខាង​លើ​​នេះ​ពិសេស​​​ស្រុក​គង​ពិសី ​ក្នុង​ឃុំ​ពេជ្រ​មុន្នី ​ប្រជា​ពល​រដ្ឋ​ជាង​៦០​នាក់ ​កំពុង​ត្រូវ​បាន​សង្គ្រោះ​​បន្ទាន់ ។ លោក​​វេជ្ជ​បណ្ឌិត​​សាយ សាវី បន្តថា ​​បញ្ហា​ខាង​លើ​នេះ​ត្រូវ​​បាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ចាត់​មន្ត្រី​ជំនាញ ​ចុះ​​ពិនិត្យ​​ព្យា​បាល ដោយ​យក​ចិត្តទុកដាក់​​បំផុត។
ក្រោយ​ពី​ប្រជា​ពល​រដ្ឋ​ម្នាក់​ខាង​លើ​បាន​ស្លាប់​​ លោក​វេជ្ជ​បណ្ឌិត​​បាន​​ស្រាវ​ជ្រាវ​ឃើញថា ​ប្រភេទ​ជំងឺថ្មី​នេះ​​ឈ្មោះ​ស៊ីឃុន ឈុន​យ៉ា ដែល​រក​ឃើញ​ក្នុង​ខ្លួន​​​អ្នក​ស្លាប់ ។ ​ជំងឺ​ប្រភេទ​​នេះ​កំពុង​រាត​​ត្បាត​​​ភូមិ​​ចំនួន​៤ គឺ​ភូមិ​​ត្រពាំង​រការ, ​ភូមិ​ទួល​ព្រីង, ភូមិ​ផ្ចឹក​ជ្រុំ និង​ភូម​ិ​ថ្នល់​បត់ ក្នុង​ឃុំ​ពេជ្រ​មុន្នី ​ស្រុក​​គងពិសី ​ ៕

Comments system

Disqus Shortname