Sunday, March 18, 2012

វាយសម្លាប់ប្តី ហើយចាប់រំលោភ ភរិយា រហូតបានសម្រេច

Photo by DAP-NEWS
កំពង់ស្ពឺងៈ បុរសវ័យ៦០ឆ្នាំម្នាក់ មានប្រពន្ធអាយុ ទើបតែ២៩ឆ្នាំ ត្រូវជនស្រេកឃ្លានតណ្ហា៣នាក់ លបវាយសម្លាប់ ហើយចាប់រំលោភភរិយារហូតបាន សម្រេចទាំងអស់គ្នា កាលពីវេលាម៉ោង ១២ និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី ១៨ ខែមីនា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវ លំមួយកន្លែងក្នុងភូមិមួន ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខណៈដែលបុរសរងគ្រោះ និងប្រពន្ធវ័យក្មេងរបស់ខ្លួនដើរមកពីការគេ។
យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះ នួន
សុខ អាយុ ៦០ឆ្នាំ និងភារិយារបស់ខ្លួន មានវ័យទើបតែ ២៩ឆ្នាំ បាននាំគ្នាទៅស៊ីការនៅក្នុងភូមិ លុះពេល ត្រឡប់មកពីស៊ីការវិញ ដល់កន្លែងកើតហេតុមានក្រុមជនសង្ស័យមានគ្នា៣នាក់ បានយកដំបងវាយ ក្បាលបុរសរងគ្រោះពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយពួកជនល្មើសបាន នាំគ្នាចាប់រំលោភភរិយាជនរងគ្រោះរហូតបានសម្រេចទាំង៣នាក់ ទើបនាំគ្នាគេចខ្លួន។
សមត្ថកិច្ចបានឲ្យដឹងផងដែរថា បុរសរងគ្រោះមានស្រុកកំណើតនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀន ស្វាយ ខេត្តកណ្តាល ហើយបានទៅស្នាក់នៅភូមិព្រៃវាវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីដើរលក់ពងទាជាមួយប្រពន្ធ។
បើយោងតាមការបំភ្លឺពីភរិយាវ័យក្មេងរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលរូបនាង និងប្តី ចេញ ទៅស៊ីការគេនោះ មានបុរស៣នាក់ បានមកសួរថា តើពេលណាទើបត្រឡប់មកផ្ទះសំណាក់វិញ។ ភរិយារូបនេះ បានបន្តថា លុះត្រឡប់មកពីស៊ីការគេ ដល់ចំណុចកើតហេតុស្រាប់តែឃើញបុរស៣នាក់នេះ ចេញមកធ្វើសកម្មភាពវាយសម្លាប់ប្តី ហើយចាប់រំលោភរូបនាង ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងហេតុ និងនាំភរិយាជនរងគ្រោះមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺង ដើម្បីធ្វើការសួរនាំ។ ជាមួយ គ្នានេះ កម្លាំងសមត្ថកិច្ចបានឃាត់បុរសម្នាក់ យកមកសួរនាំផងដែរ ហើយសមត្ថកិច្ចកំណត់មុខសញ្ញា បានខ្លះហើយ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិ បានឲ្យដឹងផងដែរថា បុរសរងគ្រោះមានភរិយារហូតដល់ ៣នាក់ ឯណោះ ហើយនារីវ័យក្មេង ដែលជាភរិយាទី៣នេះ ត្រូវបានឪពុកម្តាយរបស់នាង លើកឲ្យ បន្ទាប់ពីបុរសវ័យចំណាស់រូបនេះ ជួយព្យាបាលជំងឺរបស់នាង៕(dapnews)
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname