យោងទៅតាមប្រភពព័ត៌មានពីដេលី
ម៉េលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ មីនា ឆ្នាំ ២០១២
បានឱ្យដឹងថា ស្ត្រីមួយក្រុម ដែលមានគ្នាចំនួន៤៥០នាក់
បានរៀបចំពិធីស្លៀកឈុតប៊ីគីនី
បំបែកឯតទគ្គកម្មពិភពលោកនៅតំបន់ឆ្នេរសមុទ្រ Panama City Beach
ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។
នេះគឺជាការស្លៀក
ឈុតប៊ីគីនីដ៏ធំបំផុតដែលបានបំបែកឯតទគ្គកម្ម
ឆ្នាំ២០១១ ដែលមានអ្នកចូលរួមចំនួនត្រឹមតែ៣៥៧នាក់ ប៉ុណ្ណោះ ។
ពួកគេបានដើរដង្ហែក្បួនតាមបណ្តោយមាត់សមុទ្រដែលមានចម្ងាយជិត
២គីឡូម៉ែត្រ ដើម្បីអបអរទិវានារីអន្តរជាតិ ។ លោក Philip Robertson បុគ្គលិកបម្រើការឱ្យ Guinness World Record បាននិយាយថា ៖ នេះមិនមែនជាអ្វីដែលអ្នកធ្លាប់បានមើលរាល់ថ្ងៃនោះទេ ។ វាគឺជាការប្រមូលផ្តុំស្លៀកឈុតប៊ីគីនីដ៏ធំបំផុតមិនធ្លាប់ មានមកពីមុនមក ដែលមានស្ត្រីចម្រុះជាតិសាសន៍ចូលរួម ៕