Thursday, February 23, 2012

ចោរ​២​នាក់​ឆក់​​ខ្សែ​​.ក​នារី​កំពុងជិះ​ម៉ូតូ​​មិន​បាន​ប៉ុន្មាន​នាទីផង​ជាប់​ខ្នោះ

​ចោរឆក់​ខ្សែ​.ក​២​នាក់​​ត្រូវ​សមត្ថ​កិច្ច​​ និង​ជន​រង​គ្រោះ​តាម​ប្រមាញ់​​ចាប់​បាន​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ជាមួយ​ នឹង​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​ ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្ម​ភាព​ឆក់​​ខ្សែ.ក​នារីម្នាក់​ដែល​​កំពុង​ជិះ​ ម៉ូតូ​​តាម​បណ្ដោយ​​ផ្លូវ​ភ្នំពេញ-​ហាណូយ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ​ កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​២២​ កុម្ភៈ ​ឆ្នាំ​២០១២​។

ជនសង្ស័យ​ដែល​នគរបាល​​វាយ​ខ្នោះដៃ​​នោះ​​ ១-ឈ្មោះ​ហ៊ឹ​ម រតនា ហៅ​ប្ល​យ ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​​ ជា​សន្ដិសុខ​ឯកជន​មួយ​ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ជម្ពូ​វ័​ន្ដ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​​សែន​​ជ័យ ។​ ២-​ឈ្មោះ​សុខ សុវណ្ណ​ឧ​ត្ដម​រង្សី​ ហៅ​​អា​តួ​ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​បឹង​កក់​២ ខ​ណ្ឌទួល​គោក។ ​រីឯ​នារី​រង​​គ្រោះ​ឈ្មោះ​វ៉ា​ន់ ចាន់​សោភា អាយុ​១៨​ឆ្នាំ​ កម្ម​ការិនី​រោងចក្រ​អេ​ឡិច​ត្រូ​និ​ច​ស្នាក់​នៅផ្ទះ​លេខ​​៦ ផ្លូវ​២៤៨ ភូមិ​សែន​សុខ​ទី​៣ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។
លោក​សុខ ប៊ុ​ន​ឡៃ​ អធិការរង​​នគរបាល​​ខណ្ឌ​សែន​សុខ​ ទទួល​ប​ន្ទុ​ក​ស្ថិតិ​បានឱ្យ​ដឹង​ថា​ នៅ​ពេល​លោក​កំពុង​បើករថយន្ដ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​-ហាណូយ ក៏​ប្រទះ​ឃើញ​ចោរ​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រីមសេ​១២៥​ ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ.ក​​ស្ដ្រី​​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ឪពុក​​ជា​អ្នក​ ​ឌុ​ប ។ ​ឃើញ​បែប​នេះ​លោក​ក៏​បើករថយន្ដ​ស្ទាក់ ។ ចោរ​ទាំង​២ក៏​ផ្តួល​ម៉ូតូ ហើយ​​បម្រុង​រត់​គេច​ ​ពេល​នេះ​ជន​រង​គ្រោះ​និង​ប្រជាពលរដ្ឋ​រួម​ទាំង​រូបលោក​ផង ដេញប៉ផាប់ចាប់ពភីងបាន​ទាំង​២​នាក់តែ​ម្ដង។ ​ស្ដ្រីជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៤​ល្ងា​ចខ្លួនត្រូវ​បាន​ឪពុក​ឌុ​ប​ចេញ​ពី​កន្លែង​ធ្វើ​ការ​នៅ​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ ​ត្រឡប់​ទៅផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវភ្នំពេញ-ហាណូយ​ ពី​ត្បូង​ទៅ​ជើង​ដល់​ចំណុច​មុខ​ផ្ទះ​លក់​គ្រឿង​សំណង់​​មួយ​ក៏​ត្រូវ​ក្រុម​ ចោរ​​ខាងលើ​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​.​ក ហើយ​ខ្លួន​ក៏​បាន​ស្រែកភ្លាម​ៗ​ដែរ។ ដោយ​មានការ​ជួយ​អន្ដរា​គមន៍​ពី​​លោក​អធិ​ការ​រង​ក៏​ចាប់​ជនសង្ស័យបាន​នៅ​ កន្លែង​កើត​ហេតុ​​នោះ​តែម្តង​។
នគរបាល​បាន​ដកហូត​វត្ថុ​តាង​​មានខ្សែ​.​ក​ប្លាទីន​​រ​ បស់​ជន​រង​គ្រោះ​​ទម្ងន់​១​ជី​៧​ហ៊ុន ហើយ​ប្រគល់​ទៅ​ឱ្យ​ជន​រង​គ្រោះ​វិញ ​ឯ​ម៉ូតូ​ជន​ល្មើស​ម៉ាក​ហុងដា​ឌ្រីមសេ​១២៥​នគរបាលបាន​ដក​ហូត​ និង​កសាង​សំណុំ​រឿ​បញ្ជូន​ទៅ​តុលាការ ៕

Comments system

Disqus Shortname