តាមសេចក្តី រាយការណ៍បាន ឲ្យដឹងថា អគ្គិភ័យដែលបាន ឆាបឆេះប្រមាណ ៣០នាទីមុន
នៅក្នុងអគារ របស់ធនាគារវឌ្ឍនៈ បានរលត់ហើយ នៅម៉ោង៩និង៤០នាទី ព្រឹកថ្ងៃទី២៣
ខែកុម្ភៈ ឆ្នាំ២០១២។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ផ្សែងហុយចេញពីជាន់ទី៩
នៃធនាគារវឌ្ឍនៈដែលស្ថិតនៅ ខាងជើង ផ្សារអូរឡាំពិក ផ្លូវលេខ២៨០
សង្កាត់អូរឡាំពិក ខណ្ឌចំការមន នៅម៉ោង៩និង១៥នាទី ។
សន្តិសុខដែលបំរើការងារនៅធនាគារវឌ្ឍនៈ បានអះអាងថា
ករណីនេះបណ្តាលមកពីទុស្សេខ្សែភ្លើងនៅជាន់ទី៩
រួចឆេះរាលដាលតាមពិដានរហូតដល់ជាន់ទី១០ ។
នៅក្នុងហេតុការណ៍នេះដែល រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង
បានចុះទៅអន្តរាគមន៍ នៅទីតាំងដែលមាន សេចក្តីរាយការណ៍ថា អគ្គិភ័យកំពុងឆាបឆេះ
ប៉ុន្តែត្រូវបានក្រុមបុគ្គលិក នាំគ្នាពន្លត់អគ្គិភ័យ នោះបានទាន់ពេល វេលា៕