Saturday, February 25, 2012

អ្នកសូមទានស្រុកខ្ញុំ

បងស្រីវី អ្នកសូមទាននៅមុខសារមន្ទីរជាតិ
នៅក្នុងរាជធានីភ្នំពេញ អ្នកប្រាកដជាធា្លប់បានឃើញ ឬធា្លប់បានដាក់ទានទៅអោយស្មូម
ដែលអ្នកគិតថាគួរអោយអាណិត ដោយសារជីវភាព ពួកគាត់ចេញដើរសូមទានទៅតាម
ពេលវេលា តាមតំបន់នានាដែលពួកគាត់យល់ថាមានអ្នកចិត្តធម៌ច្រើន ដោយភាគច្រើន
មិនបានប្រើប្រាស់វិធីអាក្រក់ ដើម្បីទាក់ទាញការអាណិតអាសូរពីអ្នកដទៃដូចទៅនឹងស្មូម
នៅប្រទេសមួយចំនួន។ មូលហេតុដែលនាំអោយមានអ្នកសូទានច្រើន គឺអាចបណ្ដាល
មកពីកត្ដាធំៗមួយចំនួន ដូចជាជីវភាពទីទ័លក្រ និងកត្តាអបិយជំនឿជាដើម ជាហេតុធ្វើ

អោយមានអ្នកសូមទានច្រើន ដែលអ្នកអាចមើលឃើញស្ទើរគ្រប់ទីកន្លែងជាពិសេសនៅ
តំបន់ប្រជុំជន ដូចជានៅតាមផ្សារ រោងចក្រ និងកន្លែងសការៈបូជា ឬកន្លែងមានភ្ញៀវបរ
ទេសច្រើនជាដើម។


អ្នកសូមទានម្នាក់ និងកូនរបស់ខ្លួនកំពុងអង្គុយរង់ចាំឱកាសដើម្បីចេញសូមទាន
មូលហេតុនៃការសូមទាន
កម្ពុជាគឺជាប្រទេសដែលទើបតែងើបពីសង្គ្រាម និងទើបតែមានស្ថេរភាពនយោបាយ ហើយ
ជាប្រទេសក្រីក្រមួយក្នុងពិភពលោក ដោយប្រជាជនភាគច្រើនគឺជាអ្នកធ្វើស្រែចំការ មិន
បានរៀនខ្ពស់។ ជីវភាពរស់នៅរបស់មនុស្សមួយចំនួន គឺមានភាពទីទ័លក្រ មានវ័យជរាគ្មាន
ទីពឹង ក៏បានចាប់ផ្ដើមដើរសូមទាន ដោយសង្ឃឹមថា នឹងអាចចិញ្ចឹមជីវិតដោយខ្លួនឯងក្នុង
វ័យចុងក្រោយ។ ក្រៅពីនេះ គេឃើញមានអ្នកពិការភ្នែក ឬពិការជើង ដោយសារគ្រាប់មីន
កាលពីខ្លួននៅបម្រើកងទ័ព ឬដោយសារកត្ដាផ្សេងៗមួយចំនួនក៏មានវត្តមានក្នុងចំណោម
អ្នកសូមទានក្នុងស្រុកខ្មែរ។ អ្វីដែលគួរអោយអាណិតបំផុត គឺអ្នកពិការជើងទាំងសងខាង
ដែលព្យាយាមបង្អូសខ្លួនចូលទៅកាន់ហ្វូងមនុស្សក្នុងផ្សារត្រី ដែលពោរពេញដោយភក់ល្បប់
ជាពិសេសគឺនៅក្នុងផ្សារច្បារអំពៅ និងផ្សារធំថ្មី ដែលនេះជារូបភាពមួយពិបាកអោយយើង ធ្វើការបរិយាយ។
ប៉ុន្ដែក្នុងចំណោមអ្នកសូមទានទាំងអស់ ក៏មានអ្នកសូមទានមួយចំនួនតូច មិនគួរអោយ
អាណិតផងដែរ។ ពួកគេជាមនុស្សឱកាសនិយម មិនមានកេរ្តិ៍​ខ្មាស់ ជាអ្នកសូមទានដើម្បីធ្វើ
មានសម្រាប់គ្រួសារ។ អ្នកខ្លះបាននាំគ្នាមកសូមទានទាំងហ្វូង មានកង់ មានបៅអង្ករ ចូល
មកសូមត្រង់ៗ និងប្រើសំដីដូចមិនមែនជាអ្នកសូមទាន ពួកនេះតែងនិយាយថា បើខ្លួនមិន
ដើរសូមទានក្នុងមួយឆ្នាំអោយបានម្ដងនោះទេ គ្រួសារគេនឹងត្រូវរន្ទះបាញ់។ ជំនឿបែបនេះ
ត្រូវបានគេយល់ថា ជារឿងមិនសមហេតុផល និងជាលេសអាក្រក់មួយមិនគួរយកមកប្រើ
ក្នុងសម័យនេះនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកសុំទាននៅក្នុងប្រទេសកម្ពុជា ត្រូវ
បានគេជឿថា មិនបានប្រើល្បិចជំនួយដូចជាចាក់ថ្នាំអោយប៉ោងស្បែកជាដើមដើម្បីបង្កើន
ការអាណិតអាសូនោះដែរ។

ទីកន្លែង និងពេលវេលា

ស្ដ្រីម្នាក់នេះកំពុងធ្វើដំណើរចេញសូមទាន 
នៅក្នុងផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញដូចជាផ្សារច្បារអំពៅ ផ្សារធំថ្មី ផ្សារចាស់ជាដើម
គេតែងឃើញអ្នកសូមទានបង្ហាញខ្លួន ក្នុងនោះភាគច្រើនគឺជាមនុស្សចាស់ និងអ្នកពិការ។
អ្នកដែលដើរសូមទាននៅផ្សារបែបនេះគឺមិនរើសពេលវេលាប៉ុន្មាននោះទេ ព្រោះពេលណា
ក៏មានមនុស្សច្រើន។ ចំណែកអ្នកសូមទាននៅតាមរោងចក្រ ពួកគាត់ត្រូវតែរើសយកពេល
វេលាមួយ នោះគឺពេលកម្មករចេញហូបបាយថ្ងៃត្រង់ ឬពេលល្ងាច និងនៅថ្ងៃទី ១០, ១១ ឬ
១២ ព្រោះថាថ្ងៃនេះកម្មករទើបបានបើកប្រាក់ខែរួច។ ចំពោះអ្នកដែលចូលចិត្ដសូមទាន់នៅ
តាមកន្លែងដែលមានភ្ញៀវបរទេសច្រើនដូចជាសារមន្ទីរជាតិជាដើម ពួកគាត់ប្រចាំការនៅទី
នោះ អោយតែមានវត្ដមានជនបរទេសមកទស្សនា គឺពួកគាត់បង្ហាញខ្លួន។

លោកតាម្នាក់នេះកំពុងរាប់លុយក្រោយពីដើរសូមទាន


















នៅមុខសារមន្ទីរជាតិ តាំងពីព្រឹកមកទល់នឹងពេលជិតយប់ គេឃើញមានអ្នកសូមទានជា
ស្ដ្រីមួយចំនួន បីកូនតូចដើរតាមសូមទានភ្ញៀវទេសចរណ៍បរទេស ខ្លះក៏ត្រូវគេដាក់ទាន ខ្លះ
ក៏អត់។ ស្ដ្រីអ្នកសូមទានម្នាក់អាយុ ៣៥ឆ្នាំ ឈ្មោះវី មានសម្បុរខ្មៅ រូបរាងស្គម និងបីកូនជាប់
នៅក្នុងដៃ បានប្រាប់អោយដឹងថា ខ្លួនមកពីខេត្តព្រៃវែង និងបានមកសូមទានតាំងពីកូនទើប
កើតបានប៉ុន្មានខែមកម៉្លេះ ដោយសារជីវភាពគាត់ក៏ត្រូវបង្ខំចិត្តដើរសូមទាន។ ចំណែកស្ដ្រី
អ្នកសូមទានម្នាក់ទៀងកំពុងអង្គុយនៅក្រោមដើមឈើក្បែរសារមន្ទីរ នៅពេលត្រូវបានសួរថា
ហេតុអ្វីមិនចេញទៅសុំទានពេលនេះ? ស្រ្ដីម្នាក់នេះឆ្លើយថា ពេលនេះមិនមានមនុស្សច្រើន
នោះទេ ចាំពេលមានអ្នកទេសចរណ៍មកច្រើនទើបចេញទៅសូមទាន។

អ្នកសូមទានយូរឆ្នាំមួយចំនួនបានអោយដឹងថា ការសូមទានមិនមែនជាដំណើររកប្រាក់​ ដែល
អាចធ្វើឡើងគ្រប់ពេល គ្រប់កន្លែងនោះទេ ជួនកាលពួកគាត់ក៏ត្រូវបានគេដេញពីកន្លែងមួយ
ទៅកន្លែងមួយ។ ជាងនេះទៅទៀត ដោយសារតែមានជនខិលខូចមួយចំនួនបន្លំធ្វើជាអ្នកសូម
ទានដើម្បីធ្វើសកម្មភាពអាក្រក់ ទើបក្នុងកែវភ្នែករបស់មនុស្សភាគច្រើនគឺចាត់ទុកអ្នកសូម
ទានថាជាមនុស្សមិនល្អ៕(dap)

Comments system

Disqus Shortname