កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់
នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជា មួយកម្លាំងនគរបាលខណ្ឌទួលគោក
ចាប់បានជនដៃដល់ជាក្មេងស្ទាវម្នាក់ ដែលបាញ់ប្រហារទៅលើភាគីទំនាស់ របស់ខ្លួន
នៅក្បែររង្វង់មូលទួលគោក ហើយដកហូតកាំភ្លើងខ្លីមួយដើម ម៉ាក់ប្រាហា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1Y-8384 តាមបណ្ដោយផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ជិត សាលា ហ្សាម៉ាន់ ខណៈនោះក៏បានជួបនឹងក្មេងស្ទាវមួយក្រុម បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះទាំងពីរនាក់ និង បាញ់ជនរងគ្រោះបណ្តាលឲ្យរងរបួសម្នាក់ ។
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោក ជួន ណារិន
បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាម ទូរស័ព្ទថា
បន្ទាប់ពីមានការបាញ់បោះពីសំណាក់ក្រុមក្មេងស្ទាវ
បណ្តាលឲ្យយុវជនម្នាក់រងរបួសនៅក្បែររង្វង់មូល ទួលគោក សង្កាត់ទឹកល្អក់ទី១
កម្លាំងសមត្ថកិច្ចរបស់លោក សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក
នៅល្ងាចថ្ងៃទី២៣ ថ្ងៃដដែលនេះ បានចាប់ជនដៃដល់ម្នាក់
ក្នុងចំណោមបក្ខពួកនៅក្នុងផ្ទះជួល នៅខណ្ឌឬស្សីកែវ
ហើយដកហូតកាំភ្លើងខ្លីមួយដើម ម៉ាកប្រាហារ។
លោក ជួន ណារិន បានបន្តថា
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចរបស់លោក
បាននឹងកំពុងធ្វើការស្រាវជ្រាវតាមចាប់ជន ពាក់ព័ន្ធផ្សេងទៀត
និងម្ចាស់កាំភ្លើងពិតប្រាកដ ដែលកំពុងរត់គេចខ្លួន។
គួរបញ្ជាក់ថា ក្មេងស្ទាវមួយក្រុមបានដេញកាប់ចាក់
និងបាញ់ប្រហារទៅលើភាគីម្ខាងទៀត ចំនួន២គ្រាប់ បណ្តាល ឲ្យរងរបួសម្នាក់
នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ នៅតាមបណ្ដោយផ្លូវគីមអ៊ីល
ស៊ុង ស្ថិតក្នុងសង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1Y-8384 តាមបណ្ដោយផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ជិត សាលា ហ្សាម៉ាន់ ខណៈនោះក៏បានជួបនឹងក្មេងស្ទាវមួយក្រុម បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះទាំងពីរនាក់ និង បាញ់ជនរងគ្រោះបណ្តាលឲ្យរងរបួសម្នាក់ ។
យុវជនរងគ្រោះឈ្មោះ ហេង សុជាតិ អាយុ២០ឆ្នាំ
មុខរបរជាងម៉ាស៊ីនត្រជាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅ គ្លីនិកឯកជន
និងបន្ទាប់មកបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ប្រហែលជនល្មើស និងជនរងគ្រោះទំនងជាមនុស្សស្គាល់ និងមានគំនុំ ជាមួយគ្នា ទើបបានមានរឿងបែបនេះ៕(dapnews)