យោងតាម គេហទំព័រហ្វីលីពីន “ម៉ានីលឡាញ៉ូវស៍” ចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ
ឆ្នាំ២០១២ថា ហ្វីលីពីន ចាប់ផ្ដើម
រឹតបន្ដឹងលើការប្រយុទ្ធប្រឆាំងលើករណីរំលោភសេពសន្ថវៈ ។
កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ នៅក្នុងប្រទេសហ្វីលីពីន បានលើកឡើងថា
បទឧក្រិដ្ឋ នឹងត្រូវបានបង្ក្រាបជា បន្ដបន្ទាប់ ហើយនាពេលនេះ យើងនឹងពង្រឹង
និងរឹតបន្ដឹង លើករណីព្រហ្មទណ្ឌមួយទៀត ដែលទាក់ទិននឹងករណី រំលោភសេពសន្ថវៈ
នេះជាករណីមួយ ដែលតែងកើតមានឡើង ហើយសង្គមស្អប់ខ្ពើមជាពន់ពេក ។
គួរបញ្ជាក់ដែរថា នៅក្នុងប្រទេសហ្វីលីពីន មានករណីរំលោភសេពសន្ថវៈ
កើតមានឡើងច្រើន ហើយបញ្ហានេះក្រុម អាជ្ញាធរ និងកងកម្លាំងប៉ូលិស
ពាក់ព័ន្ធនឹងការចុះបង្ក្រាប ក៏អនុវត្ដបានប្រសើរ គួរឱ្យកត់សម្គាល់ដែរ ។
តែទោះ បីជាយ៉ាងនេះក្ដី ករណី មួយនេះ នៅតែបន្ដកើតមានឡើង ជាហូរហែដដែល ។
ជាក់ស្ដែងថ្មីៗនេះ អាជ្ញាធរបាន ប្រកាសថា នឹងពង្រឹងលើការបង្ក្រាប និងដាក់ទោស
លើអ្នកប្រព្រឹត្ដអំពើទាំងនេះ តាមច្បាប់ជាធរមាន ។
ក្រុមអាជ្ញាធរ បានគូសបញ្ជាក់ថា សម្រាប់ករណីខាងលើនេះដែរ
រាល់ករណីពាក់ព័ន្ធ គឺសមត្ថកិច្ចកំពុងបន្ដស្វែងរក និងអង្កេត តាមដាន
ដើម្បីបញ្ចៀសនូវករណីនេះ ពោលគឺ កាត់បន្ថយករណីទាំងនេះ កុំឱ្យកើតមានឡើង
ហួសប្រមាណ និងរងការរិះគន់ ច្រើនពីពលរដ្ឋ ពិសេសសង្គមជាតិទាំងមូល៕