ខេត្តកណ្តាល ៖
បុរសម្នាក់ត្រូវបានប៉ូលិសស្រុកលើកដែកចាប់ខ្លួនបញ្ជូនទៅ
កាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២៤ កុម្ភៈ
បន្ទាប់ពីបុរសនោះមានទំនាស់ក្នុងគ្រួសារ
ហើយទាត់ប្រពន្ធ
មួយជើងខុសទៅត្រូវកញ្ចឹងកកូនស្រីអាយុ៥ឆ្នាំ បណ្តាលឱ្យស្លាប់ភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៨ និង៥៥នាទីយប់នៅរោងស្នាក់នៅរកត្រីចំណុចទួលភូមិព្រែកតា
មាស ក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។
មួយជើងខុសទៅត្រូវកញ្ចឹងកកូនស្រីអាយុ៥ឆ្នាំ បណ្តាលឱ្យស្លាប់ភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៨ និង៥៥នាទីយប់នៅរោងស្នាក់នៅរកត្រីចំណុចទួលភូមិព្រែកតា
មាស ក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។
មន្ត្រីប៉ូលិសបានឱ្យដឹងថា
បុរសដែលត្រូវបានចាប់ខ្លួនឈ្មោះសេង ធឿន អាយុ៤៦ឆ្នាំ ជាអ្នកនេសាទ
ចំណែកូនស្រីដែលឪពុកទាត់ត្រូវមួយជើងចំកញ្ចឹងកស្លាប់ឈ្មោះធឿន
សុខម៉េង អាយុ៥ឆ្នាំ ម្តាយឈ្មោះហួន សារឹម អាយុ២៩ឆ្នាំ ។
គ្រួសារនេះបានមកស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុ
មានស្រុកកំណើតភូមិឃ្លាំងខាងកើត ឃុំលើកដែក ស្រុកកោះធំ ។
បើតាមស្ត្រីឈ្មោះហួន សារឹម ជាប្រពន្ធ បានរៀបរាប់ប្រាប់ប៉ូលិសថា
នៅយប់កើតហេតុ ប្តីគាត់ឈ្មោះសេង ធឿន បានដេញកូនស្រីរងគ្រោះ
ឱ្យចូលដេក ប៉ុន្តែកូនមិនព្រមចូលដេក
ក៏យករំពាត់ប្ញស្សីវាយកូន៣-៤រំពាត់ ធ្វើឱ្យកូនយំទ្រហឹង
ឃើញបែបនេះ គាត់បានឃាត់កុំឱ្យវាយទៀត
ក៏ទាស់់ពាក្យសម្តីជាមួយគាត់បន្តិចបន្តួច ។ ពេលនោះគាត់ខឹង
ក៏បានវាយប្តីចំនួន២ដៃ ឯកូនស្រីរងគ្រោះនៅយំអោបជើងគាត់
ភ្លាមនោះប្តីគាត់បានទាត់គាត់មួយជើង
តែមិនត្រូវបែរជាទៅត្រូវចំកញ្ចឹងកកូនស្រី
បណ្តាលឱ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តងទៅ ។
បុរសឈ្មោះសេង ធឿន បានឆ្លើយសារ
ភាពប្រាប់ប៉ូលិសថា
ខ្លួនពិតជាគ្មានចេតនាទាត់សម្លាប់កូនស្រីជាទីស្រឡាញ់
របស់ខ្លួននោះទេ
ទោះបីជាជីវភាពទីទ័លក្រប្រកបរបររើសខ្យងលក់ក៏ដោយ
គាត់គ្រាន់តែវាយដោយរំពាត់ ដើម្បីប្រដៅតែប៉ុណ្ណោះ
តែប្រពន្ធគាត់កាន់ជើងកូន
ហើយបានវាយគាត់ជាច្រើនដៃធ្វើឱ្យគាត់ទ្រាំមិនបាន ក៏ទាត់ប្រពន្ធមួយជើង
តែប្រពន្ធគាត់គេចផុត ក៏ទៅត្រូវចំកញ្ចឹងកកូនស្រីស្លាប់តែម្តង ។
នៅព្រឹកថ្ងៃទី២៤ កុម្ភៈ
ស្ត្រីជាប្រពន្ធបានមកតាមប្តីដែលត្រូវបានចាប់ខ្លួនបញ្ជូនមកស្នងការ
ដ្ឋាននគរបាលខេត្ត ដើម្បីសុំដកពាក្យបណ្តឹង វិញ ដោយយល់ថា
បើប្តីត្រូវជាប់ឃុំគ្មានអ្នកណាជួយរកស៊ីចិញ្ចឹមកូនតូចៗ
២នាក់ទៀតនៅផ្ទះ ហើយរឿងដែលកើតឡើងនេះ ជារឿងអចេតនាតែប៉ុណ្ណោះ ។
ទោះបីជាបែបណា ប៉ូលិសមិនយល់ព្រមដោះលែងបុរសជាប្តីទេ
គឺបានបញ្ជូនទៅឱ្យតុលាការចាត់ការបន្តតាមនីតិវិធី ៕(kohsantepheap)