Saturday, February 25, 2012

ប្រមូលជនអនាថា បាន២៧នាក់​ នៅវត្តភ្នំ យកទៅ អប់រំ

គណៈបញ្ជាការឯកភាព សង្កាត់វត្ដភ្នំ ដោយមានការបញ្ជាពីលោក អភិបាលខណ្ឌដូនពេញ សុខ សម្បត្ដិ កាលពី វេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ បានចុះប្រមូលជន អនាថានិង ស្ដ្រីរកស៊ីផ្លូវភេទ នៅចំណុចភូមិ ៣-៤-១០ ជុំវិញរមណីយដ្ឋានវត្ដភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បាន២៧នាក់ ។

លោកអ៊ុន សំអាត នាយប៉ុស្ដិ៍នគរបាល វត្ដភ្នំ បានឱ្យដឹងថា ជនអនាថានិងស្ដ្រីរកស៊ី ផ្លូវដែលគណៈបញ្ជាការឯកភាពប្រមូលបាន មានចំនួន២៧នាក់ ក្នុងនោះមានស្រី១៣ នាក់ ។
លោកបន្ដថា ជនអនាថានិងស្ដ្រីរកស៊ីផ្លូវ ទាំងអស់នោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គម រាជធានីភ្នំពេញ ដើម្បីយកទៅអប់រំ កុំឱ្យ មកប្រព្រឹត្ដបែបនេះទៀត ។
លោកសុខ សម្បត្ដិ អភិបាលខណ្ឌដូន ពេញ ក៏បានសំណូមពរដល់ខាងមន្ទីរសង្គម កិច្ច សូមឱ្យខាងមន្ទីរអប់រំពួកគេបានយូរបន្ដិច ដើម្បីឱ្យពួកគេកែប្រែខ្លួន ៕

Comments system

Disqus Shortname