Thursday, February 23, 2012

WiFi ពិត​ជា​បណ្ដាល​ឲ្យ​បុរស​គ្មាន​កូន​មែន​ឬ?

មតិ​ជា​ច្រើន​បាន​ចោទ​សួរ​ថា ​តើ​បណ្ដាញ​ទំនាក់ទំនង​ឥត​ខ្សែ​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​មនុស្ស​គ្រប់ៗ​រូប​ អាច​Access អ៊ីនធឺណិត​បាន​(WiFi) អាច​បណ្ដាល​​ឲ្យ​បុរស​អត់​កូន​? ប៉ុន្តែ​ក៏​នៅ​មាន​បុរស​ដែល​ប្រើប្រាស់​​Internet តាមរយៈ​WiFi មួយ​ចំនួន​នៅ​តែ​ចាប់​អារម្មណ៍ រ​ផ្ដោត​ខ្លាំង​លើ​បញ្ហា​នេះ​នៅ​ឡើយ ខណៈ​ដែល​​មនុស្ស​មួយ​ចំនួន​ធំ​គិត​គូរ​ពី​បញ្ហា​នេះ។

កញ្ញា ឆឹង សុធារ័ត្ន និស្សិត​ឆ្នាំ​ទី ៣ មុខ​ជំនាញ​គណនេយ្យ ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​គេ​ថា “ខ្ញុំ​ប្រើ​WiFi ញឹក​ញាប់​ដែរ ​ ជា​ពិសេស​តាម​ទូរស័ព្ទ ប៉ុន្តែ​មិន​ដឹង​ថា ប៉ះពាល់​ឬ​អត់​ទេ”។ និស្សិត​រូប​នេះ​បញ្ជាក់​បន្ថែម​ថា កញ្ញា​ធ្លាប់​ឮ​ព័ត៌មាន​ផ្សាយ​ដែរ ប៉ុន្តែ​កាល​នោះ​ព័ត៌មាន​ហ្នឹង​បញ្ជាក់​​ថា ប្រើ​WiFi ហើយ ដាក់​លើ​ភ្លៅ​ទៀត​ទើប​ប៉ះពាល់។ បើ​WiFi ប៉ះពាល់​បែប​នេះ​មែន មនុស្ស​ច្រើន​ណាស់ មិន​ត្រឹម​តែ​ខ្មែរ​ទេ ប្រាកដ​ជា​ជួប​បញ្ហា​​បង្ក​កំណើត​ជា​មិន​ខាន។
បុគ្គលិក​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​មួយ ​ក្នុង​រាជធានី​ភ្នំពេញ​ សង្វាត បាន​លើក​ឡើង​ដូច្នេះ​ថា លោក​​មិន​ហ៊ាន​អះអាង​ថា​ចម្លើយ​លោក​​ត្រូវ​មួយ​រយ​ភាគ​រយ​ទេ ប៉ុន្តែ​គ្រាន់​តែ​ចង់​ចែក​រំឡែក​ចំណេះដឹង​​ដែល​ខ្លួន​មាន​ថា រលក​សញ្ញា​ឌីជីថល​អាយុជីវិត​អាច​ប៉ះពាល់​ដល់​កោសិកា​ និង​ចុះ​ខ្សោយ​ថាមពល​អ្នក​ប្រើ​ ប៉ុន្តែ​ត្រង់​ថា​ប៉ះពាល់​ដល់​Spam រហូត​អត់​កូន​នោះ​លោក​មិន​ហ៊ាន​អះអាង​ទេ។ “ប្រើ​ប្រហែល​ ៣ទៅ ៤ ម៉ោង​ដែរ​ក្នុង​មួយ​អាទិត្យ…​ប៉ះពាល់​ក៏​មិន​​ធ្វើ​ម៉េច​ដែរ នៅ​តែ​ប្រើ​ដដែល​ហ្នឹង ព្រោះ​យើង​មិន​មែន​ជា​មេធំ មាន​ជម្រើស​ច្រើន​ឯណា”។​ មន្ត្រី​រូប​នេះ​បន្ថែម។

Comments system

Disqus Shortname