Wednesday, February 22, 2012

ចេញពីកន្លែង​​ផឹក​ស៊ី​​ទៅផ្ទះ​​ត្រូវគេ​​លួច​ចាក់​ធ្លាយ​ពោះ​

ខេត្ត​កំពង់ឆ្នាំង​ ៖ ​យុវជន​សញ្ជាតិ​​វៀត​ណាម ​​ម្នាក់​​បាន​រង​របួស​ធ្ងន់​ធ្ងរ​ ដោយ​ត្រូវ​គេ​ចាក់​មួយ​កាំបិត​បណ្តាល​ឱ្យ​ធ្លាយ​ពោះ កាលពី​​វេលា​ម៉ោង​​៦​និង​៤០​នាទី​​យប់ថ្ងៃទី​២០ កុម្ភៈ នៅ​ផ្លូវ​លំស្ថិតនៅ​ក្នុងភូមិ​កណ្តាល សង្កាត់​​ផ្សារ​ឆ្នាំង ក្រុង​​កំពង់ឆ្នាំង ។

ជនរងគ្រោះ​​​ឈ្មោះ​ង្វៀង យ៉ាំង​ហុង ​អាយុ​២៥​ឆ្នាំ ​មានទីលំនៅ​​ភូមិ-ឃុំ​កើតហេតុ​​ ។ បើ​​តាម​ការ​ប្រាប់​​របស់​ក្រុម​​គ្រួសារ​​ជន​រង​គ្រោះ​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​ជន​រង​គ្រោះ​​មាន​គ្នា​៤​ទៅ​៥​នាក់​បាន​អង្គុយ​ផឹកស៊ី​​ នៅ​ក្បែរ​​តារាង​បាល់​ទះ​ចំណុចខាងលើ ។ លុះ​ផឹក​សីុ​យប់​​​បន្តិច​​ក៏​មាន​​ទាស់​ពាក្យ​សម្តី​​គ្នា​​ ប៉ុន្តែ​មិន​បាន​វាយ​តប់​គ្នា​ទេ ហើយ​ក៏​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗខ្លួន​ ប៉ុន្តែ​​ពេល​ជន​រង​គ្រោះ ដើរ​ចេញ​ពី​កន្លែង​ផឹកស៊ី​បានបន្តិច​ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​ស្ទុះ​ទៅ​ចាក់​មួយ​​កាំបិត​ចុង​ស្រួច បណ្តាល​ឱ្យ​ធ្លាយ​​ពោះ​​ចេញ​ពោះ​វៀន​​មក​ក្រៅ ។
មិត្ត​​ភក្តិ​​ដែល​ឃើញ​ហេតុការណ៍​ក៏​យក​អាវ​រុំ​មុខ​របួស ហើយ​ដឹក​ជនរងគ្រោះទៅសង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ ៕

Comments system

Disqus Shortname