ខេត្តព្រះសីហនុ : សម្រាប់ដំណើរកម្សាន្តនាសប្តាហ៍នេះ
លោកអ្នកអាចទៅលំហែកាយនៅខេត្តព្រះសីហនុ ដែលទើបតែជាប់ជា
«ឆ្នេរសមុទ្រស្អាតបំផុតនៅក្នុងពិភពលោក»
ដើម្បីបំបាត់ភាពនឿយហត់ពីការងារ
ខណៈដែលនៅទីនោះក៏មានកម្មវិធីសម្តែងសិល្បៈនានាមានរយៈពេលបី
ថ្ងៃផងដែរ ដូចជា ក្រុមបង្ហាញម៉ូដកុមារ ក្រុមសៀក ក្រុមរបាំប្រពៃណី
និងក្រុមតន្ត្រីករ។
កម្មវិធីនោះមានឈ្មោះថា «Khmarnaval» ដែលតែងតែនាំមកនូវភាពសប្បាយរីករាយសម្រាប់កុមារដែលគ្មានទី ជម្រក ឬ រស់នៅតាមដងផ្លូវ។
នៅក្នុងក្បួនដង្ហែនោះអ្នករៀបចំកម្មវិធី លោក បប់ ប៉ាស្យុង បានសរសេរលើបដាដោយចោទជាសំណួរថា៖ «តើអ្នកធ្លាប់បើកបរនៅក្នុងប្រទេសកម្ពុជាទេ?»។
លោក បប់ ប៉ាស្យុង បម្រើការងារនៅក្នុងអង្គការ ម្លប់តាប៉ាង ឯខេត្តព្រះសីហនុ បាននិយាយថា៖ «ពីមុន យើងបានផ្តោតសំខាន់លើការអប់រំផ្នែកជំងឺអេដស៍ និងសិទ្ធិរបស់កុមារ តែពេលពួកគេធំ គឺពួកគេពិតជាត្រូវប្រើកង់ ម៉ូតូជាដើម ដូច្នេះយើងចាំបាច់ត្រូវណែនាំពួកគេឲ្យចេះគិតពីបញ្ហាសុវត្ថិភាព ចរាចរណ៍»។
កម្មវិធីមួយនេះបានប្រារព្ធចំនួន ៧ ឆ្នាំជាប់គ្នា គឺនៅចុងសប្ដាហ៍នៃខែកុម្ភៈជារៀងរាល់ឆ្នាំ ដែលដើមឡើយអង្គការម្លប់តាប៉ាងទទួលបានការឧបត្ថម្ភពីធនាគារ ANZ រ៉ូយ៉ាល់ ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់ ក្រុមហ៊ុនអ៊ីនធឺណិតអ៊ីហ្ស៊ីខម និងក្រុមហ៊ុនអាកាសចរណ៍កម្ពុជា។
កម្មវិធី Khmarnaval ឆ្នាំ២០១២ នេះមានរយៈពេលបីថ្ងៃ ដោយមានរួមបញ្ចូលទាំងការដង្ហែក្បួនរថយន្ត និងយានយន្តនានាដែលមានការតុបតែងលម្អដោយក្រុមកុមារនៃអង្គការ ម្លប់តាប៉ាង។
លោក បប់ ប៉ាស្យុង បាននិយាយថា៖ «យើងមានរថយន្ត ៥ គ្រឿង និងម៉ូតូ ៥០ គ្រឿងសម្រាប់តុបតែងនៅក្នុងក្បួនដង្ហែនេះ។ ការសម្តែង និងការប្រគំតន្ត្រីគឺជាការបង្ហាញនូវអត្ថន័យទាក់ទិនទៅនឹង សុវត្ថិភាពចរាចរណ៍តែម្តង»។
ដោយឡែកកម្មវិធីក៏មានការចូលរួមពីសំណាក់ក្រុមខនសឺត Dub Addiction ដ៏ល្បីនៅកម្ពុជាសម្រាប់បញ្ចប់កម្មវិធីនៅរាត្រីថ្ងៃសៅរ៍នោះដែរ។
បន្ទាប់ពីអង្គការម្លប់តាប៉ាងបានប្រារព្ធកម្មវិធីនៅខេត្តរួច ពួកគេនឹងបន្តកម្មវិធីនៅឯរាជធានីភ្នំពេញរយៈពេល១០ថ្ងៃសម្រាប់ ការបង្ហាញនូវស្នាដៃសិល្បៈពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ នៅឯអង្គការស្នាមញញឹមនៃកុមារផងដែរ៕ PR