Saturday, February 25, 2012

ចុះ​ហែល​ទឹក​លេង​ ពេល​ឡើងគោក​វិញ​ ត្រូវ​ចោរលួច​សម្ភារៈ​បាត់​

ខេត្តកំពត​៖​ ជនជាតិ​បរទេស​ដែល​ជា​ភ្ញៀវ​ទេសចរ​២​រូប​ ត្រូវ​បាន​ចោរ​ចូល​លួច​សម្ភារៈ​ មាន​ដូច​ជា​កុំព្យូទ័រ​១​គ្រឿង​ លុយ​៦០០​ដុល្លារ​ កាម​រ៉ា​ថតរូប​២​គ្រឿង​ហើយ​គេចខ្លួន​បាត់​ ខណៈ​ដែល​ ពួក​គាត់​បាន​ចុះ​ទៅ​ហែល​ទឹក​លេង​ក្នុងផ្ទះ​សំណាក់​យីហោ​ បឹង​ហ្គា​ឡូ​ព្រែក​កំពត​ ភូមិ​អូរ​តូច​ សង្កាត់​ អណ្តូង​ខ្មែរ​ ក្រុង​កំពត់​។​
​បន្ទាប់​ពី​មានការ​ផ្អើល​ឆោឡោ​ ម្ចាស់ផ្ទះ​សំណាក់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ មុន​ពេល​កើត​ ហេតុ​ មាន​គេ​បានឃើញ​ឈ្មោះ​ក្លូ​ ដែល​រស់នៅ​ភូមិ​ សង្កាត់​កើតហេតុ​ កាន់​កុំព្យូទ័រ​រត់​ចេញពីផ្ទះ​សំណាក់​ ទើប​នៅ​ម៉ោង​៣​និង​៥០​នាទី​
រសៀល​ ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ផ្ទះ​ជនសង្ស័យ​ហើយ​នាំ​ខ្លួន​ជាមួយ​វត្ថុ​តាង​ ដើម្បី​កាត់​ការ​តាម​នីតិវិធី​។​
​ប្រភព​ពី​សមត្ថកិច្ច​ថា​ ជនសង្ស័យ​លួច​សម្ភារៈ​ភ្ញៀវ​ទេសចរ​ខាងលើ​ឈ្មោះ​ ឈី​ម​ សា​មុន​ ហៅ​ក្លូ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ សង្កាត់​កើតហេតុ​បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាងនៅក្នុងផ្ទះ។ បច្ចុប្បន្នសមត្ថកិច្ចនាំខ្លួនស្ត្រីឈ្មោះ យ៉ែម សុខ អាយុ៤៦ឆ្នាំ ដែលត្រូវជាម្តាយជនសង្ស័យទៅសាកសួរ ៕(nokorwat)

Comments system

Disqus Shortname