ក្រុងសេនភីតធឺប៊ើត : ចោរប្លន់ប្រដាប់អាវុធមួយក្រុម
បានសម្រុកចូលទៅក្នុងហាងលក់ផលិតផលជំនួយផ្លូវភេទមួយនៅក្នុង
ទីក្រុងសែនភីតធឺប៊ើត កាលពីព្រលឹមថ្ងៃសុក្រ
ហើយបានលួចយកតុក្កតាសិចផ្លុំខ្យល់ មួយគ្រឿងពីហាងឈ្មោះ
ភីងរ៉ាប៊ើត។ ចោរប្លន់ម្នាក់ក្នុងចំណោមគ្នាបីនាក់
បានហូតកាំ
ភ្លើងគំរាមដល់អ្នកបម្រើការក្នុងហាងវ័យ ៣៥ ម្នាក់
ខណៈគ្នាគេពីរនាក់ទៀត បានលួចយកតុក្កតាសិច
និងរបស់របរប្រើប្រាស់មួយចំនួនក្នុងហាង។
ជនសង្ស័យទាំងនេះធ្វើដំណើរដោយថ្មើរជើង
ហើយមិនទាន់ត្រូវប៉ូលិសចាប់ខ្លួនបានឡើយ។
ដោយឡែកវាមិនមែនជាលើកដំបូងឡើយសម្រាប់ចោរកម្មបែបនេះក្នុងហាង
លក់ឧបករណ៍ជំនួយផ្លូវភេទ៕