បុរសម្នាក់ប្រើ ល្បិចល្បួងក្មេងរួមភេទ
ខណៈដែលម្ដាយឪពុកជនរងគ្រោះ មិននៅរហូតបាន សម្រេចម្ដងហើយ ញ៉ាមចង់រួមភេទម្ដងទៀត
តែត្រូវម្ដាយ ជនរងគ្រោះមកទាន់ ក៏ចាប់ខ្លួនប្រគល់ជូន
នគរបាលឱ្យចាត់ការទៅតាមផ្លូវច្បាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលា
ម៉ោង១រំលងអធ្រាត្រ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅក្នុង
ផ្ទះជនរងគ្រោះ ភូមិត្រពាំងជ្រោ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។ ប្រភពព័ត៌មានពី នគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភ.ម.ន ភេទស្រី អាយុ ៨ឆ្នាំ
មានមុខរបរជាសិស្ស រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។ ចំណែកឯជនសង្ស័យមាន ឈ្មោះ សេន សុន ហៅ ឡេវ ភេទប្រុស អាយុ ៣១ឆ្នាំ មានមុខរបរកម្មករសំណង់ រស់នៅក្នុងភូមិ-ឃុំ កើតហេតុជាមួយនឹងជនរងគ្រោះដែរ ។
លោក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួល បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានដេកនៅផ្ទះ កើតហេតុជាមួយនឹងប្អូនម្នាក់ ចំណែកឯឪពុករបស់នាង បានទៅរកស៊ីនៅប្រទេសថៃ ជាយូរមកហើយ រីឯម្ដាយនាងជាប់រវល់ទៅ លក់ដូរអីវ៉ាន់កំប៉ិកកំប៉ុក ក្បែររោងការនៅក្នុងភូមិ ពេលនោះជនសង្ស័យឃើញឱកាសល្អ ក៏ចូលទៅរកជនរងគ្រោះ នៅក្នុងផ្ទះ ហើយលួងលោមនាងសុំរួមភេទ ដោយកុំឱ្យមាត់ចាំគេឱ្យលុយចាយ បន្ទាប់មកជនរងសង្ស័យ ក៏បានធ្វើសកម្មភាពរំលោភ កុមារីរងគ្រោះរហូតបានសម្រេចម្ដងហើយ បន្ទាប់ពីគេចង់ធ្វើសកម្មភាពរំលោភម្ដងទៀត ដោយពុំទៅណាទេ ដោយនៅសំងំ នៅក្នុងមុង ជាមួយនិងជនរងគ្រោះ ពេលដែលម្ដាយជនរងគ្រោះ មកពីលក់អីវ៉ាន់វិញ ឃើញស្ថានភាពផ្ទះ រប៉ាត់រប៉ាយ ក៏សង្ស័យ ដើរចូលមើលកូនស្រីកំពុង តែដេកនៅក្នុងមុង ស្រាប់តែឃើញជនសង្ស័យនៅជាមួយខ្លួន ហើយក៏ឃាត់ប្រគល់ឱ្យនគរបាលតែ ម្ដងទៅ ។
ចប្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕(dapnews)