លោកវរសេនីយ៍ត្រី សំ ផាត
អធិការនគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា មុនពេលកើតហេតុបុរសឈ្មោះទូច
នីម រស់នៅភូមិកើតហេតុខាងលើ
បានបិទភ្លើងដេកនៅក្នុងផ្ទះឈើជាមួយប្រពន្ធនិងកូន ។
លុះបានបន្តិចស្រាប់តែឮសូរសំឡេងស្រែកយំចេញពីផ្ទះមួយនៅជាប់គ្នាដែល
ស្តាប់ទៅខុសប្លែកពីធម្មតា
ដោយមានការសង្ស័យក៏ប្រញាប់ទៅរាយការណ៍ប្រាប់លោកអធិការនគរបាលក្រុង
កំពង់ចាម នៅក្បែរនោះ។
លោកអធិការប្រាប់បន្តថា
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកបានដឹកនាំកម្លាំងក្រោម
ឱវាទចុះទៅជាបន្ទាន់
ហើយបានគោះទ្វារហៅជនសង្ស័យឲ្យបើកទ្វារដើម្បីធ្វើការត្រួតពិនិត្យ
ដំបូងមិនបានបើកទ្វារឲ្យនោះទេ
ថែមទាំងប្រើពាក្យសម្ដីគ្រោតគ្រាតមកលើសមត្ថកិច្ចផងដែរ ។
លុះមួយសន្ទុះក្រោយមក ទើបបើកទ្វារ ស្រាប់តែឃើញនារីមា្នក់ឈ្មោះ ច.ផ.ល
អាយុ១៧ឆ្នាំ នៅក្នុងបន្ទប់ទឹក
ហើយបានហៅទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាមទាំង២នាក់
ទើបបែកធ្លាយរឿងប៉ុនប៉ងរំលោភ៕