ភ្នំពេញៈ អតិផរណានៅខែមករាកើនឡើង៥,៨ភាគរយ
បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ខណៈដែលតម្លៃម្ហូបអាហារ
និងប្រេងសាំងនៅតែបន្តឡើងខ្ពស់។
នេះបើតាមតួលេខទទួលបានពីវិទ្យាស្ថានជាតិស្ថិតិ (NIS)។
មន្ត្រី និងអ្នកជំនាញបានលើកឡើងថា កំណើននេះកើតមានស្របតាមរដូវកាល និងដោយសារតែសេដ្ឋកិច្ចរីកចម្រើនធ្វើឲ្យតម្រូវការកើនឡើង។
លោក ឃិន សុង អគ្គនាយករង NIS បានឲ្យដឹងថា៖ «សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់យើង នៅតែប្រែប្រួលដដែល ដោយសារតម្រូវការកំពុងកើនឡើង ខណៈដែលការផ្គត់ផ្គង់ក្នុងស្រុក មិនអាចបំពេញតម្រូវការទាំងនោះបាន»។ លោកបានលើកឡើងថា៖ «យើងសង្កេតឃើញថា ផលិតផលក្នុងស្រុកសរុប(GDP) របស់យើងកំពុងកើនឡើង ដូច្នេះអតិផរណាក្នុងអត្រានេះគឺអាចទទួលយកបាន ប៉ុន្តែបើ GDP ទាប ហើយមានអតិផរណាកម្រិតនេះនឹងបង្កឲ្យមានក្តីកង្វល់កើតឡើង»។
ទិន្នន័យ NIS បានបង្ហាញថា កំណើនអតិផរណា៥,៨ភាគរយ កាលពីខែមករា ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន គឺដោយសារតែកំណើនតម្លៃម្ហូបអាហារ និងភេសជ្ជៈដែលកើនឡើងរហូតដល់៧,៧ភាគរយ អង្ករ៧ភាគរយ មីកើន៥,៥ភាគរយសាច់ជ្រូក២០,៣ភាគរយ សាច់គោ១៧,៥ភាគរយ ត្រី និងអាហារសមុទ្របានកើនឡើងរហូតដល់៧,១ភាគរយ។
ទិន្នន័យដដែលបានបង្ហាញទៀតថា តម្លៃបន្លែបានឡើងថ្លៃប្រហែល១០ភាគរយ សម្លៀក-បំពាក់ និងស្បែកជើងកើន ៣,៣ភាគរយ និងតម្លៃប្រេងសាំងបាន ១០,៨ភាគរយ។
លោក ឆេង គឹមឡុង សាស្ត្រាចារ្យសេដ្ឋកិច្ច នៃសាកលវិទ្យាល័យកម្ពុជាឲ្យដឹងថា ចូលឆ្នាំចិន និងវៀតណាម កាលពីខែមករា បានធ្វើឲ្យតម្រូវការម្ហូបអាហារកើនឡើងខ្ពស់។ លោកថ្លែងថា ការឡើងចុះនៃប្រេងសាំង នៅលើទីផ្សារពិភពលោក ក៏បានប៉ះពាល់ដល់ផលិតកម្មក្នុងស្រុកផងដែរ។
លោកឃិន សុង មានប្រសាសន៍ថា៖ «យើងតែងតែពិនិត្យតាមដានថ្លៃម្ហូបអាហារជានិច្ច ដោយសារវាអាចប៉ះពាល់សេដ្ឋកិច្ច។ ម្យ៉ាងវិញទៀត យើងក៏បានលើកទឹកចិត្តប្រជាជនយើងផលិតឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារ»។
ការប្រៀបធៀបទិន្នន័យខែធ្នូ ២០១១ និងខែមករា ២០១២ បង្ហាញថា អតិផរណាបានកើនឡើងតែ១ភាគរយប៉ុណ្ណោះ។
លោក ឆេង គឹមឡុង បានឲ្យដឹងថា តម្លៃម្ហូបអាហារ នឹងបន្តឡើងថ្លៃនៅខែបន្ទាប់ទៀត ដោយសារចូលឆ្នាំខ្មែរខិតជិតមកដល់។
កំណើនGDP នៅកម្ពុជា មានអត្រា៦,៩ភាគរយ ហើយអតិផរណាស្ថិតក្នុងអត្រាមធ្យម៥,៥ភាគរយ ខណៈGDPសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ មានជាង៩០០ដុល្លារ។ នេះបើតាមទិន្នន័យពីក្រសួងសេដ្ឋកិច្ច ៕ CS