Thursday, February 23, 2012

តុលាការ​កំពង់ស្ពឺ​ពិចារណា​ករណី​ប្រើ​ឡេ​លាប​ស្បែក​បណ្ដាល​ឱ្យ​ស្លាប់​ស្ដ្រី​ម្នាក់​និង​របួស​ម្នាក់​

តុលាការខេត្ដ​កំពង់ស្ពឺ​នឹង​ប្រកាស​ សាលក្រម​លើ​សំណុំរឿង​អ្នកលក់​ឡេ​ម្នាក់​ដែល​ធ្វើ​ឱ្យ​ស្ដ្រី​អាយុ​២១​ឆ្នាំ​ ម្នាក់​បាន​ស្លាប់​និង​ប្អូន​ស្ដ្រី​អាយុ​១៩​ឆ្នាំ​ បាន​រង​របួស​កាលពី​ខែកញ្ញា​ឆ្នាំ​២០១១​ បន្ទាប់​ពី​ប្រើ​ក្រែ​ម​ធ្វើ​ឱ្យ​ស​ស្បែក​នៅ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ថ្មីៗ​នេះ​ ។​ នៅ​ក្នុង​សវនាការ​នោះ​មាន​លោក​ចៅក្រម​ជំនុំជម្រះ​ អ៊ី​វ​ បូ​រិ​ន​ និង​តំណាង​អយ្យការ​ លោក​ទី​ មុនិន្ទ​ ផង​ដែរ​ ។​
លោក​ទី​ មុនិន្ទ​ ព្រះរាជអាជ្ញា​រង​នៃ​តុលាការខេត្ដ​កំពង់ស្ពឺ​បាន​មាន​ប្រសាសន៍​ថា​ សាលក្រម​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១២​ ។​
លោក​បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​សវនាការ​ថា​ ចៅ​ក្រម​កំពុង​ពិចារណា​លើ​បទចោទប្រកាន់​ដោយ​បង្វែ​ពី​បទ​សម្លាប់​ដោយ​ចេតនា​ មក​ជា​បទ​សម្លាប់​ដោយ​អ​ចេតនា​វិញ​ដោយសារ​ជនសង្ស័យ​ក៏​ទិញ​ឡេ​នោះ​ពី​ផ្សារ​ មក​លក់​បន្ដ​ដែរ​ ។​
លោក​ សោម​ ពុទ្ធ​ដា​រ៉ា​ មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់​ ខេត្ដ​កំពង់ស្ពឺ​ បាន​ថ្លែង​ពី​ពេល​កន្លង​មក​ថា​ បងប្អូន​បង្កើត​២​នាក់​នេះ​បាន​ទិញ​ក្រែ​ម​ ធ្វើ​ឱ្យ​ស្បែក​ស​ហើយ​បាន​យក​ឡេ​ពី​អ្នក​លក់​ក្រែ​ម​ឈ្មោះ​ឡោ​ លី​ហួរ​ ជា​អ្នក​សំអាង​យក​ឡេ​ទៅ​លាប​នៅ​លើ​ស្បែក​របស់​ពួក​គេ​ដើម្បី​ធ្វើ​ឱ្យ​ស្បែក ​របស់​ពួក​គេ​ស​ស្អាត​មុន​ថ្ងៃ​រៀប​ការ​។​ ពួក​គេ​បាន​លាប​ពី​ម៉ោង​១​រសៀល​ដល់​ម៉ោង​៧​ល្ងាច​ ហើយ​បន្ទាប់​ពី​នោះ​ជន​រង​គ្រោះ​មាន​អារម្មណ៍​ពិបាក​ដកដង្ហើម​និង​មិន​អាច​ ស្ដាប់​ឮ​អ្វី​បន្ទាប់​ពី​ពួក​គេ​ប្រើ​ក្រែ​ម​នោះ​។​ ជន​រង​ គ្រោះជា​បងស្រី​បាន​ស្លាប់​នៅ​ម៉ោង​៨​និង​៣០​ព្រឹក​ រីឯ​ប្អូនស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ដើម្បី​ជួយ​ សង្គ្រោះ​ទាន់​ពេល​ គឺ​ម៉ា​ម​ សៀ​ក​ អាយុ​២១​ឆ្នាំ​ បាន​ស្លាប់​ហើយ​ប្អូនស្រី​ឈ្មោះ​ម៉ា​ម​ ស្រី​អូន​ អាយុ​១៩​ឆ្នាំ​ បាន​សន្លប់​និង​ជួយ​សង្គ្រោះ​ទាន់​ពេល​ ។​
លោក​សោម​ ពុទ្ធ​ដា​រ៉ា​ បាន​ថ្លែង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​រៀប​ការ​បន្ទាប់​ពី​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ រួច​ ដូច្នេះ​ពួក​គេ​ចង់​ឱ្យ​ស្បែក​មើលទៅ​ស​ស្អាត​ពួក​គេ​បាន​ទិញ​ក្រែ​ម​មក​លាប​ ដើម្បី​ធ្វើ​ឱ្យ​ស្បែក​ស​ដោយ​មិនដឹង​អំពី​ប្រតិកម្ម​នៃ​ក្រែ​ម​នោះ​។​
ក្រសួងសុខាភិបាល​មាន​ហាមប្រាម​ការ​នាំ​ចូល​និង​លក់​ក្រែ​ម​ប​ន្ស​ស្បែក​ជា​ ផលិតផល​វៀតណាម​ដែល​បាន​បណ្ដាល​ឱ្យ​ស្ដ្រី​ខាងលើ​ស្លាប់​។​ មួយ​ខែ​បន្ទាប់​ពី​នោះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​បញ្ជា​ឱ្យ​ក្រសួងសុខាភិបាល​ធ្វើការ​ ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ទៅ​លើ​ការ​ប្រើ​ប្រភេទ​គីមី​ការពារ​ស្បែក​ និង​សម្រស់​ដែល​លោក​បាន​ថ្លែង​ថា​ វា​អាច​បណ្ដាល​ឱ្យ​មាន​ជំងឺមហារីក​និង​បញ្ហា​សុខភាព​ដទៃ​ផ្សេងៗ​ទៀត​ ៕

Comments system

Disqus Shortname