Thursday, February 23, 2012

ផ្អើលភ្ញៀវ​​ក្នុង​ភោជនីយ​ដ្ឋាន​​នាវា​ដោយ​សារ​ម៉ាស៊ីន​​ភ្លើង​​ទុស្សេ​ឆេះ​ហុយ​ទ្រលោម​

​​មាន​ការភ្ញាក់​ផ្អើល​​មួយ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​​មក​ចូល​រួម​ក្នុង​ពិធី​ មង្គល​ការ​​កូន​លោក​ឈឹម កន ​ប្រធាន​មន្ទីរ​​រៀប​ចំ​​ដែន​ដី​​​នគរូប​នីយ​កម្ម​​ និង​សំណង់ នៅ​ក្នុង​ភោជនីយ​​ដ្ឋាន​​នាវា​​ដែល​មាន​ទីតាំង​​នៅ​ជាប់​​ច្រាំង​ទន្លេ​ បាសាក់​​ខាង​ត្បូង​សួន​ច្បារ​មាត់​ទន្លេ​ ក្រុង​តា​ខ្មៅ ​ដោយ​សារ​តែ​ម៉ាសីុន​​ភ្លើង​របស់​​ភោជនីយ
​ដ្ឋាន​​នេះ​មាន​ភាព​រអាក់​រអួល ​​បានទុស្សេ​ឆេះ​បញ្ចេញ​​ផ្សែង​ខ្មៅ​​ខ្មួល​ខ្មាញ់ ​​ភ្ញៀវ​​ស្មានតែ​ឆេះ​​នាវា​បាន​នាំគ្នា​​​រត់​ចេញ​​​ប្រសាច​​មក​ខាង​ក្រៅ ​ខណៈ​ភ្ញៀវ​​​ខ្លះ​មិន​ទាន់​​បាន​ទទួល​ទាន​អាហារ​ផង​នោះ។
ប្រភព​បាន​បន្ត​ឱ្យ​ដឹង​ថា ហេតុការណ៍​​ទុស្សេ​ម៉ាស៊ីន​​ភ្លើង​នេះ​បាន​​កើត​ឡើង​​កាលពីវេលា​ម៉ោង​​៧​និង ​២០​នាទី​យប់​ថ្ងៃទី​២២ កុម្ភៈ ។ ​នៅ​យប់​កើត​ហេតុ​​ភ្លើង​រដ្ឋ​បាល​ដាច់​ ហើយ​​ម្ចាស់​ភោជនីយ​​ដ្ឋាន​​​បើក​ម៉ាស៊ីន​ភ្លើង​ខ្លួន​ឯង ស្រាប់តែ​​ម៉ាស៊ី​ន​ភ្លើង​​រអាក់​រអួល​​ប​ណ្តាល​ឱ្យ​ទុស្សេ​​ហុយ​ផ្សែង​​ ទ្រលោម​ តែរលត់​​ទៅ​​វិញ​ធ្វើ​ឱ្យ​ភ្ញៀវ​​ភ័យ​ស្លន់​ស្លោរ​​រត់​ចេញ​មក​ខាង​ក្រៅ ខ្លះ​រត់​បុក​​តុ​រង​របួស​​ និង​​បែក​កែវ​អស់​ជា​ច្រើន​​ទៀត តែ​ពុំ​មាន​អ្នក​​ណា​ម្នាក់​រង​របួស​ធ្ងន់​​​នោះឡើយ៕

Comments system

Disqus Shortname