ភ្នំពេញ : អតីតអ្នកសារព័ត៌មាន លោក ដួង សុខគា
ដែលបានបោះជំហានក្លាយជាពិធីករ
និងតារាកំប្លែងអាជីពដ៏ល្បីមួយរូបប្រចាំបណ្ដាញទូរទស្សន៍ស៊ីធីអិន
ក្នុងកម្មវិធី «សុខគា លក្ខិណា ប៊ីអាយជី» និងកម្មវិធី «សំណើចតាមភូមិ»
បានធ្វើឲ្យទស្សនិកជនជ្រួញមុខ
និងចុកពោះដោយសារសំណើចដែលលោកបានផ្ដល់ឲ្យតាមរយៈការកំប្លែង
របស់លោកជាបន្តបន្ទាប់មកនេះ។
ជួបសម្ភាសជាពិសេសជាមួយ ភ្នំពេញ ប៉ុស្ដិ៍ នៅគេហដ្ឋានរបស់លោកផ្ទាល់ តារាកំប្លែងវ័យ៣២ឆ្នាំ ដែលសម្បូណ៌វោហារ ពូកែភាសា និងចម្រៀងអាយ៉ៃកំដរសូរចាប៉ីដងវែងនោះ បានថ្លែងពីការប្រែប្រួលនៃវិស័យកំប្លែងក្នុងសង្គមខ្មែរ និងបង្ហើបឲ្យ
ដឹងពីគម្ពីរវិជ្ជាគុនកំប្លែង ធ្វើយ៉ាងណាឲ្យទស្សនិកជនគ្រប់ស្រទាប់វណ្ណៈបានសើចសប្បាយរំសាយ កង្វល់ និងបន្សល់ទុកនូវអត្ថន័យអប់រំបង្កប់ជាគោលគំនិតសម្រាប់គិតពិចារណា ផងដែរ។ សូមរីករាយជាមួយបទសម្ភាសរវាងភ្នំពេញ ប៉ុស្ដិ៍ ជាមួយ លោក ដួង សុខគា ដូចខាងក្រោម៖
តើលោកយល់យ៉ាងណាដែរថា ហេតុអ្វីបានជាវិស័យកំប្លែងនៅកម្ពុជាមានការផ្លាស់ប្ដូរខុសពីមុន?
ការកំប្លែងនៅកម្ពុជាឥឡូវមានកម្រិតអប់រំខ្ពស់ជាងមុន ពោលគឺរាល់សកម្មភាពការសម្ដែងមានសីលធម៌ និងមិនសូវប្រើពាក្យអសុរោះដូចមុននោះទេ។ កាលពីអតីតកាល ការកំប្លែងតែងតែប្រើភាសាធ្ងន់ៗ មិនពីរោះពិសា ព្រមទាំងមានឈុតឆាកឈ្លោះវាយតប់ និងហិង្សាជាដើម។ ភាសានិយាយច្រើនជាពាក្យប្រមាថ មើលងាយ ប៉ុន្តែឥឡូវអ្នកកំប្លែងយើងមានការយល់ដឹងច្រើន ព្រោះពួកគាត់ភាគច្រើនមានការអប់រំ ទន្ទឹមនឹងនោះ ការនិយមចូលចិត្តរបស់ទស្សនិកជនក៏ផ្លាស់ប្ដូរផងដែរ។
ខ្ញុំគិតថា ការកំប្លែងក៏កាន់តែទទួលបានការពេញនិយមខ្ពស់ផងដែរ ព្រោះបច្ចុប្បន្ន មនុស្សធ្វើការច្រើនម៉ោង ដូច្នេះគេត្រូវការកម្មវិធីកម្សាន្តដើម្បីបន្ធូរភាពតានតឹងផ្លូវ អារម្មណ៍។ ឆាកកំប្លែងក៏ធ្វើឲ្យមនុស្សមានអារម្មណ៍ស្រាកស្រាន្តពីដានស្នាមនៃ របបខ្មែរក្រហមដែរ ព្រោះសម័យនោះប្រជាជនមិនបានសើចសប្បាយដូចឥឡូវទេ។ ប្រទេសកម្ពុជាបានបាត់បង់សំណើចក្អាកក្អាយអស់ជាច្រើនឆ្នាំ ដូច្នេះហើយនេះជាសម័យកាលដំបូង ដែលមនុស្សអាចសើចសប្បាយដោយសេរី។
តើសិល្ប៍វិធីនៃការកំប្លែងរបៀបណាដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន?
អូ៎! យើងជាអ្នកកំប្លែងត្រូវតែអភិវឌ្ឍខ្លួនឯងជារៀងរាល់ថ្ងៃ។ កាលពីអតីតកាល យើងអាចទៅលេងកំប្លែងនៅភូមិមួយ ហើយយប់ស្អែកក៏បន្តធ្វើការសម្ដែងដដែលនេះនៅភូមិមួយទៀតបាន។ ប៉ុន្តែ ឥឡូវទស្សនិកជនគាត់ឆ្លាតណាស់ គឺគាត់កាន់កាមេរ៉ាទូរស័ព្ទដៃថត ហើយបាញ់វីដេអូចែកចាយឲ្យមិត្តភក្តិបងប្អូនគាត់មើល។ គ្រាន់តែយើងចង់ហាមាត់និយាយ នោះគាត់ដឹងភ្លាមថា យើងចង់និយាយអ្វី អ៊ីចឹងវាលែងមានអ្វីគួរឲ្យចង់សើចទៀតហើយ។ ដូច្នេះយើងត្រូវតែរិះរកសិល្ប៍វិធីកំប្លែងថ្មីៗឲ្យខុសប្លែកគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ។ ទស្សនិកជនគាត់តែងចង់បានអ្វីភ្ញាក់ផ្អើល។ គាត់ចូលចិត្តរឿងកំប្លែងទាក់ទិននឹងហ្វេសប៊ុក ឬអ៊ីនធឺណិត ហើយពួកគេក៏ចង់ឮអ្នកកំប្លែងនិយាយអង់គ្លេសដែរ។ ជួនកាលខ្ញុំនិយាយអង់គ្លេសម៉ាប្រាវស្រាប់តែដៃគូម្នាក់ទៀតសួរថា «មានន័យយ៉ាងម៉េចទៅ?» ខ្ញុំក៏ឆ្លើយថា «អ្នកណាទៅដឹង?»។ ការកំប្លែងដោយលេងពាក្យនេះពិតជាពេញនិយមណាស់ឥឡូវ ជួនកាលខ្ញុំរិះរកពាក្យក្នុងភាសាបរទេសដែលមានសំនៀងដូចភាសាខ្មែរ ប៉ុន្តែមានន័យខុសគ្នា។ វាពិតជាគួរឲ្យអស់សំណើចណាស់។
តើលោកតែងរិះរករឿងរ៉ាវកំប្លែងថ្មីៗតាមរយៈវិធីសាស្ត្រអ្វីដែរ?
ខ្ញុំឆែកអ៊ីនធឺណិត អានកាសែត និងជួនកាលបង្កើតវាដោយខ្លួនឯង។ ស្ទីលកំប្លែងដែលខ្ញុំចូលចិត្តធ្វើជាងគេ គឺការសម្ភាស ដែលធ្វើឲ្យទស្សនិកជនផ្ទុះសំណើចទប់មិនបាន។ នៅពេលដែលខ្ញុំចេញទៅកម្មវិធីសំណើចតាមភូមិ ខ្ញុំតែងតែច្រៀងកំណាព្យ ឬបទអាយ៉ៃឆ្លើយឆ្លងថ្មីកំដរអារម្មណ៍អ្នកភូមិ។ ខ្ញុំច្រៀងផង លេងចាប៉ីដងវែងផង ហើយពាក្យពេចន៍ចុងចួនទាំងនោះចេះតែចេញមកឯកឯង ដោយខ្ញុំមិនបានព្រាងទុក។
ហេតុអ្វីបានជាលោកចេះបង្កប់បញ្ហាសង្គមនៅក្នុងការកំប្លែងរបស់លោក?
ជាការពិតណាស់ ដោយសារតែខ្ញុំជាអ្នកកាសែតមួយរូប។ ម៉្យាងខ្ញុំធ្លាប់ធ្វើការឲ្យមជ្ឈមណ្ឌលសំឡេងស្ត្រី ក្នុងកម្មវិធីសុខភាពបន្តពូជ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។ ដូច្នេះ នៅពេលដែលខ្ញុំលេងកំប្លែងទាក់ទិននឹងរឿងស្នេហា ខ្ញុំតែងតែបញ្ចូលបញ្ហាអំពើហិង្សាក្នុងគ្រួសារ ឬការការពារជំងឺឆ្លងនានា ហើយជួនកាលខ្ញុំក៏ឆ្លៀតដាស់តឿនទស្សនិកជនអំពីការបៀតបៀនផ្លូវភេទ ដែល ជាអំពើខុសច្បាប់ផងដែរ។ ខ្ញុំចូលចិត្តទាញការកំប្លែងឲ្យទៅជាសារមួយមានអត្ថន័យអប់រំ។ ខ្ញុំក៏ចូលចិត្តធ្វើអ្វីៗឲ្យទស្សនិកជនភ្ញាក់ផ្អើល និងផ្ទុះសំណើចដោយហួសចិត្តផងដែរ។ អ្វីដែលពិសេសនោះ គឺខ្ញុំមិនចូលរួមក្នុងការផ្សាយពាណិជ្ជកម្មទាក់ទិននឹងបារី ឬគ្រឿងស្រវឹងឡើយ ព្រោះផលិតផលទាំងនេះវាប៉ះពាល់ដល់សុខភាព។
និយាយដល់ចំណុចនេះ តើលោកចេះជក់បារី ឬផឹកស្រាទេ?
ខ្ញុំចូលចិត្តស្រាក្រឡុក tequila។ ថ្ងៃណាទំនេរ យើងគួរតែទៅកន្លែងណាមួយផឹកជជែកគ្នាលេងម្ដង។
តើអាជីពជាអ្នកកំប្លែងធ្វើឲ្យលោករីករាយជាងការធ្វើអ្នកសារព័ត៌មានឬ?
ពិតមែនហើយ! ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានធ្វើឲ្យទស្សនិកជនសើច។ កាលពីខ្ញុំនៅក្មេង ខ្ញុំរស់នៅខេត្តតាកែវ។ ជីវិតកាលនោះកម្រមានស្នាមញញឹមណាស់។ ឪពុកម្ដាយខ្ញុំគឺជាកសិករ ហើយពួកម៉ាកខ្ញុំមួយចំនួនស្លាប់ដោយសារគ្រាប់បែកផ្ទុះសល់ពីសម័យ អាមេរិកទម្លាក់គ្រាប់។ កាលនោះ ខ្ញុំនៅក្មេងៗមិនដឹងអី ហើយយើងនាំគ្នាដុតវាឲ្យផ្ទុះ រួចរត់។ ប៉ុន្តែមានអ្នកខ្លះរត់មិនទាន់ ក៏គ្រោះថ្នាក់។ កាលនោះ យើងមិនសូវជាបានសប្បាយច្រើនទេ។ ដូច្នេះហើយ ពេលដែលខ្ញុំធ្វើឲ្យទស្សនិកជនសើចបាន ក្នុងនាមខ្ញុំជាតារាកំប្លែងម្នាក់ ខ្ញុំពិតជារីករាយណាស់។ នេះជាភ័ព្វសំណាងរបស់ខ្ញុំ។ សំណើចរបស់ទស្សនិកជន ក៏ជាសុភមង្គលរបស់ខ្ញុំដែរ៕(PK)

ដួង សុខគាកំពុងច្រៀងអាយៃនៅផ្ទះរបស់លោក |