នៅថ្ងៃព្រហស្បតិ៍នេះ
ពលរដ្ឋកូរ៉េខាងជើងបានប្រារព្ធខួបកំណើតទី៧០ឆ្នាំរបស់លោក គីម ជុង
អ៊ីល (Kim Jong Il) អតីតមេដឹកនាំដែលបានស្លាប់បាត់បង់ជីវិត។
ពិធីនោះប្រកបដោយមនោសញ្ចេតនា ប៉ុន្តែមានភាពស្ងាត់ស្ងៀម
ហើយមានការរៀបចំជាពិធីផ្សេងៗក្នុងទីក្រុងព្យុងយ៉ាងក្រោមអាកាសធាតុ
ត្រជាក់និងមានខ្យល់បោកបក់ខ្លាំងៗ។
ក្រុមយោធាជាច្រើនក្រុមនិងហ្វូងជនស៊ីវិលដ៏ធំបានឱនក្បាលគោរព ជាបន្តបន្ទាប់ស្រុះគ្នាហើយដាក់ផ្កា គីមជុងហ្គីលា (Kimjongilia) ដែលជាផ្កាគេយកឈ្មោះតាមអតីតមេដឹកនាំរូបនេះនៅក្រោមផ្ទាំងរូបថត របស់គាត់ដែលមានទឹកមុខញញឹមដាក់ព្យួរនៅទីលានគីម អ៊ីលស៊ុង ក្នុងរដ្ឋធានីព្យុងយ៉ាង។