គេដឹងហើយថាភរិយារបស់ប្រធានាធិបតីស៊ីរី
លោកបាចាអាល់អាសាដ
គឺជានារីដ៏ស្រស់ស្អាតម្នាក់ដែលគេដាក់ងារឱ្យថា
កុលាបវាលខ្សាច់។ លោកស្រីអាស្មាអាល់អាសាដ
មានដើម
កំណើតនៅទីក្រុងហូម ជាទីក្រុងបះបោរដែលបច្ចុប្បន្នកំពុងមានការប្រយុទ្ធគ្នាយ៉ាង ខ្លាំងក្លា ដែលនៅទីនោះសភាពការណ៍ប្រៀបដូចជាសង្គ្រាមក្នុងទីក្រុងមួយយ៉ាង សាហាវ។ មនុស្សជាច្រើនរយនាក់បានស្លាប់រួចហើយ ក្នុងទីក្រុងនេះ ដែលការប្រយុទ្ធគ្នានៅតែបន្តដោយកងទ័ពរដ្ឋាភិបាលប្រើប្រាស់ អាវុធធុនធ្ងន់ និងរថក្រោះ ។ ទីក្រុងនេះរងការវាយប្រហាររយៈពេល១៣ថ្ងៃជាប់ៗគ្នារួច មកហើយ ។
លោកប្រធានាធិបតីអាសាដ
ក្រោយការគាបសង្កត់របស់ពួកលោកខាងលិច
និងរបស់សម្ព័ន្ធអារ៉ាប់បានប្រកាសថា
លោកសម្រេចរៀបចំធ្វើការបោះប្រជាមតិមួយនាថ្ងៃទី២៦ កុម្ភៈ
ខាងមុខ
ហើយសន្យាអំពីការបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយដែលអនុញ្ញាតឱ្យ
ប្រមុខរដ្ឋកាន់អំណាច២អាណត្តិដែលមួយអាណត្តិមាន៧ឆ្នាំ ។
ការបោះឆ្នោតសភានឹងត្រូវរៀបចំធ្វើក្នុងរយៈពេល៩០ថ្ងៃ
ក្រោយការយល់ព្រមលើរដ្ឋធម្មនុញ្ញថ្មី ៕កំណើតនៅទីក្រុងហូម ជាទីក្រុងបះបោរដែលបច្ចុប្បន្នកំពុងមានការប្រយុទ្ធគ្នាយ៉ាង ខ្លាំងក្លា ដែលនៅទីនោះសភាពការណ៍ប្រៀបដូចជាសង្គ្រាមក្នុងទីក្រុងមួយយ៉ាង សាហាវ។ មនុស្សជាច្រើនរយនាក់បានស្លាប់រួចហើយ ក្នុងទីក្រុងនេះ ដែលការប្រយុទ្ធគ្នានៅតែបន្តដោយកងទ័ពរដ្ឋាភិបាលប្រើប្រាស់ អាវុធធុនធ្ងន់ និងរថក្រោះ ។ ទីក្រុងនេះរងការវាយប្រហាររយៈពេល១៣ថ្ងៃជាប់ៗគ្នារួច មកហើយ ។