Friday, February 17, 2012

ចៅក្រម នៃសាលាដំបូង រាជធានីភ្នំពេញ ចេញដីកា ដោះលែង អ្នកភូមិបុរីកីឡា ទាំង ៧ នាក់

ចៅក្រម ស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ បានសម្រេច ចេញដីកាដោះលែង អ្នកភូមិបុរីកីឡា ទាំង ៧  នាក់ បានកំពុងតែ ជាប់ឃុំឃាំង នៅពន្ធនាគារ ព្រៃសហើយ ។ នេះបើយោងតាម លោកមេធាវីការពារក្តីជូនអ្នកភូមិ ។
លោកមេធាវី ជិន លីដា បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ នេះថា លោកចៅក្រម បានចេញ ដីកាដោះលែង អ្នកភូមិទាំង៧ នាក់ នោះហើយ តែរង់ចាំការសម្រេច របស់ព្រះរាជអាជ្ញាសិន ទើបអ្នកភូមិទាំងអស់នោះ មានសេរីភាព ឡើងវិញ ។
លោកថា ”យើងនៅចាំដីកា ស្ថាពរ ពីព្រះរាជអាជ្ញា ដោយមានការឯកភាព ពីព្រះរាជអាជ្ញា ដើម្បីយកអនុវត្តដោះលែងបាន”។ តាមលោក ជិន លីដា លទ្ធនៃការសម្រេច របស់ព្រះរាជអាជ្ញា អាចរង់ចាំដល់ថ្ងៃចន្ទ ឬថ្ងៃអង្គារ សប្តាហ៍ក្រោយ ៕(ដកស្រង់ពីដើមអំពិល)

Comments system

Disqus Shortname