តាមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំខេត្តស្វាយ
រៀងឱ្យដឹងពីរឿងរ៉ាវនេះថា
យុវជនម្នាក់ជាកម្មករសំណង់ដែលត្រូវខ្សែភ្លើងឆក់លើអគារជាន់
ទី២ ធ្លាក់មកដីកម្ពស់ជិត៨ម៉ែត្រ ហូរឈាមតាមមាត់
រហូតគ្មានសង្ឃឹមថារស់ត្រូវក្រុមកម្មករសំណង់ដឹកទៅកាន់មន្ទីរ
ពេទ្យព្រះកុសុមៈ លុះយប់ព្រឹកឡើងគ្រូពេទ្យប្រាប់ថា
ជនរងគ្រោះមិនអាចរស់បានទេ
ទើបឪពុកម្តាយយកត្រឡប់ទៅផ្ទះនៅឯស្រុកកំណើត ។
អ្វីគួរឱ្យភ្ញាក់ផ្អើលនោះពេលនាំទៅដល់ភូមិ
និងកំពុងរៀបចំធ្វើបុណ្យសពដោយអ្នកភូមិខ្លះកំពុងធ្វើក្តារម
ឈូស ស្រាប់តែយុវជននោះដឹងខ្លួនវិញ
និងធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិ
ក៏នាំគ្នាដឹកតាមរ៉ឺម៉កម៉ូតូទៅកាន់មន្ទីរពេទ្យខេត្ត
ដើម្បីសង្គ្រោះ ។
ទាក់ទិនរឿងរ៉ាវស្លាប់ហើយរស់ឡើងវិញនេះ លោកគឹម
សឿន អាយុ៤៨ឆ្នាំ ជាឪពុករស់នៅភូមិសាលារៀន ឃុំបាសាក់
ស្រុកស្វាយជ្រំ ប្រាប់កោះសន្តិភាពថា កាលពីថ្ងៃទី៩ កុម្ភៈ
វេលាម៉ោង៤រសៀលកូនប្រុសរបស់គាត់ឈ្មោះគឹម ធឿង អាយុ១៩ឆ្នាំ
ជាកម្មករសំណង់នៅជិតផ្សារព្រៃ ទ្រា សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ
ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើអគារកម្ពស់២ជាន់
បណ្តាលឱ្យហូរឈាមតាមមាត់សន្លប់ស្តូកស្តឹង
ហើយត្រូវក្រុមមេការសំណង់ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ
ដើម្បីសង្គ្រោះ ។ កូនគាត់ត្រូវចរន្តអគ្គិសនីឆក់រលាត់ដាច់សាច់
ដាច់ស្បែកក្លៀកទាំងសងខាង និងគន្លាក់កួយដៃទាំងពីរ
និងជើងទាំងពីរត្រឹមជង្គង់ចុះក្រោមរលាត់ស្បែកអស់ទាំងសងខាង ។
ក្រោយពីសម្រាកនៅពេទ្យ២យប់ដល់ថ្ងៃទី១១
កុម្ភៈ វេលាម៉ោង៦ព្រឹក គ្រូពេទ្យបានប្រាប់ថា
កូនប្រុសរបស់គាត់មិនអាចសង្គ្រោះបានទេ អស់សង្ឃឹមហើយ
គឺរស់ដោយសារខ្យល់អុកសីុហ្សែន
បើដកខ្យល់អុកស៊ីហ្សែនចេញស្លាប់ហើយដូច្នេះគួរយកទៅផ្ទះធ្វើ
បុណ្យទៅ ព្រោះបើទុកបែបនេះនាំតែអស់ប្រាក់អត់ប្រយោជន៍ ។
ឮបែបនោះគាត់ ក៏ទូរស័ព្ទប្រាប់ប្រពន្ធកូននៅឯផ្ទះថា
«កូនយើងស្លាប់ហើយ និងត្រូវដឹកទៅផ្ទះនៅថ្ងៃទី១១ កុម្ភៈ
»។ពេលទៅដល់ផ្ទះប្រពន្ធរបស់គាត់ឱ្យគេធ្វើរោងបុណ្យ
និងជួលមេក្រូអញ្ជើញតាអាចារ្យមកចាំទទួលសព
និងអ្នកស្រុកជួយដើរប្រាប់បុណ្យ ។
បុរសជាឪពុកបន្តថា
រូបគាត់ទាក់ទងជួលរថយន្តពេទ្យដឹកសពត្រូវគេយក៣០០ដុល្លារ
តែរូបគាត់គ្មានប្រាក់ក៏ទៅជួលរថយន្តតាក់ស៊ីវិញ
គេយក១៥០ដុល្លារ ។ ពេលទៅដល់ផ្ទះម៉ោង១១ព្រឹកលើកកូនដាក់ក្នុងរោងបុណ្យ និងចាក់មេក្រូ ហើយអ្នកភូមិក៏នាំគ្នាមកចូលបុណ្យធម្មតា។ រហូតដល់ម៉ោង៤រសៀល មុនពេលលើកដាក់ក្តារមឈូស ប្រពន្ធគាត់ស្ទាបអោបកូនដូចជាមានដង្ហើម ។ ដូច្នេះហើយប្រពន្ធគាត់យកដៃបើកភ្នែកកូនមើល ហើយស្រាប់តែគេគ្រវីក្បាល ទើបដឹងថា «កូនមិនទាន់ស្លាប់ក៏យកទឹកទៅបន្តក់ក្នុងមាត់កូនប្រុសគាត់ជញ្ជក់ ចឹបៗ បញ្ជាក់ច្បាស់ថា ពិតជាមិនទាន់ស្លាប់ទេ ។ ក្រុមគ្រួសារប្រញាប់ប្រញាល់រកម៉ូតូរឺុម៉កដឹកកូនទៅមន្ទីរ ពេទ្យខេត្ត ដើម្បីសង្គ្រោះធ្វើឱ្យអ្នកភូមិទៅចូលរួមបុណ្យមានការភ្ញាក់ផ្អើល និយាយតៗគ្នាថា «មនុស្សស្លាប់ហើយរស់ឡើងវិញ» ។

លោកគឹម សឿន
ជាឪពុករៀបរាប់ពីហេតុការណ៍ដឹកកូនទៅមន្ទីរពេទ្យថា
ពេលដឹកតាមម៉ូតូរ៉ឺម៉កដល់លើស្ពានហ៊ុនសែនគយត្របែកម៉ូតូ
រ៉ឺម៉ករបូតកង់រត់ធ្លាក់ទឹក តែសំណាងល្អរ៉ឺម៉កមិនក្រឡាប់
ហើយក៏ប្តូរកង់ដឹកបន្តទៅមន្ទីរពេទ្យ។គ្រូពេទ្យជួយសង្គ្រោះ
កូនគាត់យ៉ាងយកចិត្តទុកដាក់តែរហូតមកដល់ថ្ងៃទី១២ កុម្ភៈ
មិនទាន់ធូរស្រាលទេ ដោយមុខរបួសហើម ។
គេមិនដឹងថា យុវជននោះអាចមានវាសនាយ៉ាងណា
ខណៈរោងបុណ្យពុំទាន់រុះរើទេ ។
គ្រួសារនេះមានជីវភាពក្រីក្រខ្លាំងណាស់
រកព្រឹកខ្វះល្ងាចមានដូនចាស់អាយុ៧០ឆ្នាំ
រស់នៅក្នុងបន្ទុកទៀត ។
ចំពោះផ្ទះពួកគេរស់នៅមើលទៅជញ្ជាំងរហែកធ្លុះធ្លាយច្រើន ៕