នៅសល់តែមួយសប្តាហ៍ទៀត Valentine's Day
ឬទិវានៃក្តីស្រឡាញ់នឹងចូលមកដល់
ដែលជាការទន្ទឹងរង់ចាំពីសំណាក់យុវវ័យ។ ការទិញផ្កាកុលាប
និងកាដូក្នុងឱកាសដ៏ពិសេសនោះ
បានក្លាយជាទម្លាប់ដែលភាគីបុរសត្រូវធ្វើខានមិនបានដើម្បី
បញ្ជាក់ពីក្ដីស្រឡាញ់របស់ខ្លួនដល់ភាគីនារី។
ស្របពេលនោះដែរ យើងបានសង្កេតឃើញមានយុវវ័យជាច្រើន ជាពិសេសយុវនារីស្រស់ស្អាត បានឆ្លៀតឱកាសប្រកបមុខរបរលក់ផ្កា ឬកាដូផ្សេងៗ។
កញ្ញា ងួន សូនី វ័យ១៩ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យកម្ពុជា ដែលបានសហការដាក់ហ៊ុនជាមួយនឹងមិត្តភក្ដិប៉ុន្មាននាក់ទៀត កាលពីឆ្នាំមុន បាននាំគ្នាលក់ផ្កាកុលាប និងវត្ថុអនុស្សាវរីយ៍ផ្សេងៗនៅទិវាដែលក្រុមយុវវ័យហៅថា «ថ្ងៃបុណ្យសង្សារ» នៅក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ។
កញ្ញា បានឲ្យដឹងថា៖ «ក្រុមរបស់ខ្ញុំមានចំនួន៧នាក់ ហើយយើងបានចូលហ៊ុនគ្នា ម្នាក់១០ដុល្លារ។ ការពិត វាជាលើកដំបូងរបស់យើងក្នុងអាជីវកម្មលក់ដូរបែបនេះ បើទោះវាជាជំនួញតូចនិងរយៈពេលខ្លីក៏ដោយ»។
កញ្ញាបានបន្តទៀតថា ក្រុមរបស់កញ្ញាលក់តែពេលល្ងាចថ្ងៃទី១៣ និងថ្ងៃ១៤ កុម្ភៈប៉ុណ្ណោះ។ ជាលទ្ធផលក្រុមរបស់កញ្ញា ពិតជាទទួលបានប្រាក់ចំណូលតាមការខិតខំប្រឹងប្រែងមែន។
កញ្ញា សូនី បានបញ្ជាក់ថា៖ «វាមិនមែនដើម្បីតែប្រាក់ចំណេញតែម្យ៉ាងនោះទេ ព្រោះយើងមានគ្នាច្រើន គ្រាន់តែចែកគ្នាម្នាក់បន្ដិចបន្ដួចអស់ទៅហើយ ប៉ុន្តែអ្វីដែលពួក យើងទទួលបានច្រើនដ៏លើសលប់នោះគឺ ភាពសប្បាយរីករាយក្នុងពេលធ្វើកិច្ចការជាក្រុម និងបទពិសោធរកស៊ីថ្មីថ្មោង»។
ចំណែកឯយុវជនមួយក្រុមទៀត បានបង្កើតជាក្រុមលក់ផ្កា ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗនៅលើគេហទំព័រអ៊ីនធឺណិតផងដែរ។ លោក ពិសិដ្ឋ សាកាន អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣នៅវិទ្យាស្ថានភាសាបរទេសនៃសាកល វិទ្យាល័យ ភូមិន្ទភ្នំពេញ កាលពីឆ្នាំមុន បានលក់ផ្កាតាមប្រព័ន្ធអ៊ីនធឺណិតជាមួយនឹងសមាជិក៥នាក់ទៀត។ ក្រុមរបស់លោក បានបង្ហោះរូបភាពផ្កាប្លែកៗជាច្រើនសម្រាប់ជាជម្រើសរបស់ អតិថិជន។ ដូច្នេះដល់ថ្ងៃ១៤កុម្ភៈភ្លាម អតិថិជននឹងអាចកម្ម៉ង់ទិញ។
ជាមួយនឹងបទពិសោធជំនួញលើកដំបូង លោក សាកាន បាន ឲ្យដឹងទៀតថា លោកមិនសូវទទួលបានផលចំណេញប៉ុន្មាន នោះទេ។ លោកបានបញ្ជាក់ប្រាប់ថា៖ «ការលក់របស់យើងជួបការលំបាកខ្លះដែរ និងមិនសូវចំណេញទេ ដោយសារតែយើងមិនចេះខ្ចប់ផ្កាឲ្យបានស្អាត ដូច្នេះយើងត្រូវជួលគេមកខ្ចប់កាដូទាំងនោះមួយដំណាក់ទៀត។ ទោះបីយ៉ាងណាក៏ដោយ បទពិសោធលើកនោះពិតជាសប្បាយ ព្រោះពួកយើងបានធ្វើការជុំគ្នា»។
ជាទូទៅ នៅថ្ងៃ១៤ កុម្ភៈរៀងរាល់ឆ្នាំ ស្ទើរនៅគ្រប់ដងផ្លូវក្នុងរាជធានីភ្នំពេញ សុទ្ធតែមានតាំងផ្កាលក់ជាហែហូរ។ អ្នកស្រី សរ សំណាង ម្ចាស់ហាងផ្កាសួនពេញចិត្តដែលមានទីតាំង២កន្លែង មួយនៅម្តុំសាលាបឹងត្របែក និងមួយទៀតនៅម្តុំស្ពានជ្រោយចង្វារ បានមានប្រសាសន៍ថា សម្រាប់ហាងផ្ការបស់អ្នកស្រី គឺលក់ដាច់ដូចគ្នា មិនថាជាទិវានៃក្ដីស្រឡាញ់ ឬថ្ងៃធម្មតានោះទេ ព្រោះអ្នកស្រីមានផ្តល់ជូននូវផ្កាស្រស់ៗ។
អ្នកស្រី បានបន្ថែមទៀតថា៖ «សម្រាប់ទិវានៃក្ដីស្រឡាញ់ អ្នក លក់ផ្កាតាមសាលារៀន និងសួនកម្សាន្តនា គឺដាច់ជាងកន្លែងខ្ញុំ ព្រោះមានមនុស្សច្រើន ជាពិសេសអតិថិជនសុទ្ធតែជាយុវវ័យ»។
ជុំវិញការបង្កើតមុខរបរបន្ដិចបន្ដួចក្នុងឱកាសទិវានៃក្ដី ស្រឡាញ់ នេះដែរ កញ្ញាចាន់ ពិសី ជាអនុប្រធានផ្នែកទំនាក់ទំនងរបស់សមាគមនិស្សិតអន្តរជាតិ (AIESEC) ប្រចាំនៅកម្ពុជាដែលបានដឹកនាំកម្មវិធីប្រកួតប្រជែងផ្នែកជំនួញ របស់ AIESEC បានឲ្យដឹងថា កាលដែលយុវជនមានគំនិតរកស៊ីក្នុងរយៈពេលខ្លីដូចជា ទិវានៃក្ដីស្រឡាញ់នេះ គឺជារឿងល្អមួយ ពីព្រោះពួកគេមានគំនិតបង្កើតមុខរបរជំនួញយ៉ាងក្លាហាន បើទោះជាពួកគេទទួលបានឬក៏មិនបានជោគជ័យក៏ដោយ។
កញ្ញា ពិសី បានបញ្ជាក់ថា៖ «ពួក គាត់មានគំនិត ហើយចង់អនុវត្តនូវគំនិតទាំងអស់នោះ ខណៈពេលដែលយុវវ័យភាគច្រើនទៀត មិនធ្វើបែបនោះដោយខ្លាចខ្មាសគេ និងចិត្ដមិនលុះ។ នៅពេលដែលគាត់មានគម្រោង និងអនុវត្ដបានជោគជ័យ ទៅថ្ងៃអនាគត គាត់អាចផ្ដើមគម្រោងធំៗបន្ដទៀត»។ កញ្ញា បានបន្តថា ការប្រកបមុខរបរ គឺជាការចាប់ផ្ដើមជំនួញដ៏តូចមួយ ប៉ុន្ដែត្រូវមានគំនិតច្នៃប្រឌិត ចេះធ្វើការផ្សព្វផ្សាយ និងយុទ្ធសាស្រ្ដប្រកួតប្រជែងផ្សេងៗទៀត៕