Monday, February 20, 2012

​កាសែត Wall Street Journal បាន​ដកស្រង់​ប្រភពពី​មនុស្ស​ម្នាក់​ឲ្យ​ដឹងថា ក្រុមហ៊ុន Apple Inc នឹង​ប្រកាស​ឲ្យ​ដឹង​នូវ​កំណែ​ថ្មី​ជំនា​ន់ទី​បួន (4G) នៃ iPad របស់ខ្លួន​នៅ​សប្តាហ៍​ទីមួយ​ខែ​មិនា​ខាងមុខនេះ។​


​    ​កាសែត​ដដែល​បាន​ដកស្រង់​ប្រភពពី​មនុស្ស​ម្នាក់​ដែល​ជ្រាប​ពី​បញ្ហា​នេះ​ ដោយ​និយាយថា ក្រុមហ៊ុន​ទូរគមនាគមន៍ Verizon Communications Inc និង AT&T Inc នឹងដាក់​លក់​នូវ​កំណែ​ថ្មី​របស់ iPad  ដែល​ដំណើរការ​លើ​បណ្តាញ 4G របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ។​

​    ​កាសែត​បន្តទៀតថា ក្រុមហ៊ុន AT&T និង Verizon Wireless គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​តែ​ពីរ​ប៉ុណ្ណោះ​របស់​អាមេរិក​ដែល​ ថ្មីៗ​បាន​ចែកចាយ​លក់​ផលិតផល iPad និង ជា​ក្រុមហ៊ុន​តែ​ពីរ​ប៉ុណ្ណោះ​ដែល​ផ្តល់នូវ​បច្ចេកវិទ្យា Wireless ជំនាន់​ចុងក្រោយ​ដ៏​លឿន​បំផុត​ដែល​គេ​ហៅថា "​បច្ចេកវិទ្យា LTE"៕ R

Comments system

Disqus Shortname