នេះមិនមែនជាព័ត៌មានថ្មីសន្លាងនោះទេ
ដែលគ្រប់ផ្លែប៉ោមទាំងអស់សុទ្ធតែត្រូវបានគេលាបក្រមួន
ឬម្សៅពណ៌សនៅជាប់នឹងសម្បកដើម្បីរក្សានូវភាពស្រស់របស់ផ្លែប៉ោម
។ ម្យ៉ាងទៀត
សម្បកផ្លែប៉ោមត្រូវបានអ្នកជំនាញខាងតមអាហារផ្តល់យោបល់ថា
គឺសម្បូរទៅដោយអាហារូបត្ថម្ភច្រើន
ប៉ុន្តែតើលោកអ្នកហ៊ានពិសាផ្លែប៉ោមដែលមានជាតិក្រមួន
ឬម្សៅពណ៌សក្រាស់នៅជាប់នឹងសម្បកដែលកំពុងចរាចរណ៍នៅលើទីផ្សារ
បច្ចុប្បន្នដែរឬទេ ?
យោងតាមប្រភពពីគេហទំព័រChinabuzzចេញផ្សាយ
ថ្ងៃទី១៦ កុម្ភៈ ដែលបានដកស្រង់ពីSina Weibo បានឱ្យដឹងថា
ថ្មីៗនេះអ្នកប្រើប្រាស់អ៊ីនធើរណេតម្នាក់ឈ្មោះ Zhao
បានកៀរក្រមួន
ឬម្សៅពណ៌សបានចំនួន០,២៥គីឡូក្រាមចេញពីសម្បកផ្លែប៉ោមចំនួន៥ផ្លែ
។ ក្រោយមកលោក Zhao បានយកវាទៅលាងទឹកចេញ
តែជាតិម្សៅពណ៌សទាំងនោះនៅតែស្អិតជាប់ផ្លែប៉ោមដដែល ។
ភ្លាមនោះលោកក៏បានយកបញ្ហានេះមកពិភាក្សានៅតាមប្រព័ន្ធអ៊ីនធើរ
ណេត ។
ប្រភពបន្តថា លោក Zhao
ក៏បានទៅប្រឹក្សាជាមួយមិត្តភ័ក្តិរបស់គាត់ដែលជាវេជ្ជបណ្ឌិត
មួយរូបផងដែរ ហើយត្រូវបានលោកវេជ្ជបណ្ឌិតរូបនោះនិយាយថា
ជាតិក្រមួន
ឬម្សៅពណ៌សដែលត្រូវបានគេលាបនៅជាប់សម្បកផ្លែប៉ោមដើម្បីឱ្យ
ស្រស់ល្អនោះ គឺពុំមានផលល្អសម្រាប់សុខភាពទេ
នៅពេលដែលយើងបរិភោគវា ។ ខណៈពេលនោះ លោក Zhao
មានអារម្មណ៍មិនសប្បាយចិត្ត
ព្រោះលោកចូលចិត្តពិសាផ្លែប៉ោមទាំងសម្បក ។ប្រភពដដែលបានបន្ត ទៀតថា ព័ត៌មាននេះត្រូវបានគេបង្ហោះចែករំលែករាប់ពាន់ដង ដើម្បីស្វែងយល់ទាំងអស់គ្នា ដោយមានអ្នកប្រើអ៊ីនប្រាស់ធើរណេតខ្លះបានស្តីបន្ទោសអ្នកលក់ថា គ្មានមនសិការក្នុងខ្លួនទៀតផង ។ ដោយឡែកអ្នកប្រើអ៊ីនធើរប្រាស់ម្នាក់ក្នុងចំណោមពួកគេបាននិយាយ បែបកំប្លែងថា « សព្វថ្ងៃនេះ ញ៉ាំផ្លែប៉ោមទាំងសម្បក ដូចញ៉ាំទៀនចូលក្នុងពោះ អ៊ីចឹង » ៕