Monday, February 20, 2012

កុំព្យូទ័រ មានតាំងពីពេលណា?

កុំព្យូទ័រ (computer) គឺចាម៉ាស៊ីនគ្រប់គ្រងទិន្នន័យដ៏វៃឆ្លាត
បច្ចុប្បន្ន បានក្លាយជាប្រព័ន្ធសម្រាប់ធ្វើការ ទំនាក់ទំនងជុំវិញ
ពិភពលោក។
ប្រសិនបើកុំព្យូទ័រទាំងអស់ក្នុងពីភពលោក ផ្អាកដំណើរការតែ១ថ្ងៃ អ្វីៗគ្រប់យ៉ាងប្រហែល ជាត្រូវជាប់ស្ទះមិនខាន ។ មានការកត់ត្រាថា ពាក្យ"computer" មានប្រើលើកដំបូង តាំងពីឆ្នាំ​ ១៦១៣ ម៉្លេះ ប៉ុន្តែ តើម៉ាស៊ីនកុំព្យូទ័រដ៏វៃឆ្លាតនេះ មានតាំងពីពេលណាមក?

ក្នុងឆ្នាំ ១៨៣៧ លោកឆាលស៏ បាបបេក​ (Charles Babbage) ជនជាតិអង់គ្លេស (កើត
ថ្ងៃទី២៦ ធ្នូ ១៧៩១ នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស និងស្លាប់នៅថ្ងៃទី១៨ តុលា ១៨៧១) គឺជាមនុស្សដែលបានរចនាម៉ូដម៉ាស៊ីន ​​​ដែល​មានមុខងារដូចកុំព្យូទ័រ ឈ្មោះថា Anlaytical Engine ប៉ុន្តែ​ ដោយសារបញ្ហាហិរញ្ញវត្ថុមានកំណត់ ទើបគាត់មិនបានធ្វើ​ក្តី ស្រម៉ៃនោះឲ្យក្លាយជាការពិតឡើយ។ រហូតមកដល់ឆ្នាំ១៩៤១ លោកខុនរ៉ាដ ហ្សូស៏ (Konrad Zuse) ជនជាតិអាល្លឺម៉ង់ (កើតថ្ងៃទី ២២ មិថុនា ឆ្នាំ១៩១០ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់​ និងស្លាប់ថ្ងៃទី១៨ ធ្នូ​១៩៩៥) ក៏បានម៉ាស៊ីនម៉្យាង ដែលដំណើរការដូច
កុំព្យូទ័រឈ្មោះថា Z Machine ឬ Z3 ហើយគាត់ក៏បានបង្កើតក្រុមហ៊ុនកុំព្យូទ័រដំបូង​ ក្នុង
ឆ្នាំ១៩៤៦។
៥ឆ្នាំក្រោយមក ក៏មានម៉ាស៊ីនកុំព្យូទ័រមួយប្រភេទ ឈ្មោះ ENIAC ដែលមានកម្មវិធី
ស្វែងរកដំណោះស្រាយរាល់បញ្ហាការគណនាផ្សេងៗ ប៉ុន្តែ វាត្រូវប្រឈមនឹងគូប្រជែង
ដែលជាម៉ាស៊ីនកុំព្យូទ័រ ឈ្មោះ Atanasoff-Berry ដែលបង្កើតក្នុងឆ្នាំ១៩៤៦ ។ ទោះបី
យ៉ាងណាក៏ដោយ Atanasoff-Berry មិនអាចប្រើប្រាស់ជាទូទៅបាន ដោយសារបញ្ហា
មួយចំនួន ទើបគេចាត់ទុកថា ENIAC គឺជាកំណើតកុំព្យូទ័រដំបូងបំផុត ដែលក្រោយមក
មានការវិវត្តន៏ក្លាយជាកុំព្យូទ័រ ដែលមនុស្សទូទាំងពិភពលោក កំពុងប្រើប្រាស់សព្វថ្ងៃ
នេះ៕
 អង្គរធំ ច្បាប់ទី៣៣០ ឆ្នាំទី១២ ថ្ងៃទី២៥ កក្កដា ២០១១

Comments system

Disqus Shortname