រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ
ឆ្នាំ២០១២ Tiger Beer
បានរៀបចំពិធីបង្ហាញរង្វាន់ធំរថយន្ត Ford Explorer 2012
និងធ្វើការចាប់ឆ្នោតលើកទីមួយរបស់ខ្លួននៅ Ford Showroom
ដើម្បីផ្តល់រង្វាន់ឧបករណ៍ Home Theater System ចំនួន១០
រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីដែលបានជាវស្រាបៀរ Tiger
នៅក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួន
ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់គណៈគ្រប់គ្រង
និងបុគ្គលិកក្រុមហ៊ុន ព្រមទាំងអ្នកសារព័ត៌មាន
និងអតិថិជនរបស់ស្រាបៀរ Tiger ជាច្រើនកុះករ ។
នៅក្នុងឱកាសដ៏មហាឡារិកនោះ
គណៈគ្រប់គ្រងរោងចក្រផលិតស្រាបៀរកម្ពុជា
បានសម្តែងនូវក្តីសោមនស្សរីករាយដោយមានប្រសាសន៍ថា
ពិធីចាប់ឆ្នោតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងថ្លែង
អំណរគុណដ៏ជ្រាលជ្រៅដល់អតិថិជនដែលតែងតែគាំទ្រ
និងនិយមពិសាស្រាបៀរ Tiger ជាពិសេសបានជាវស្រាបៀរ Tiger
យកទៅទទួលភ្ញៀវកិត្តិយសនៅក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ។
ក្នុងការចាប់ឆ្នោត លើកទី១នេះ មានគូស្វាមីថ្មីចំនួន១០គូ
មានសំណាងបានឈ្នះរង្វាន់ឧបករណ៍ Home Theater System
ពីស្រាបៀរ Tiger ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំស្រាបៀរ Tiger
តែងតែមានកម្មវិធីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយា
ថ្មីដែលបានជាវស្រាបៀរ Tiger
សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ។
ជាក់ស្តែងនៅក្នុងឆ្នាំនេះស្រាបៀរ Tiger
មានកម្មវិធីចាប់ឆ្នោតផ្តល់រង្វាន់ធំគឺរថយន្តFord
Explorerស៊េរី២០១២ ឧបករណ៍ Home Theater System ចំនួន១៥រង្វាន់
និងរង្វាន់ចំណងដៃជាច្រើនទៀតដូចជាស្រាបៀរ Tiger
និងសៀវភៅកត់ចំណងដៃ សម្រាប់អតិថិជនដែលជាវស្រាបៀរ Tiger
តាមបណ្តាសាខា
និងដេប៉ូនានាក្នុងខេត្ត-ក្រុងទូទាំងប្រទេសសម្រាប់ពិធី
អាពាហ៍ពិពាហ៍ ។
ចំពោះគូស្វាមីភរិយាថ្មី
ដែលមិនទាន់មានសំណាងឈ្នះរង្វាន់ក្នុងការចាប់ឆ្នោតលើកទី១នេះ
សូមកុំទាន់អស់សង្ឃឹម ស្រាបៀរ
Tigerនឹងធ្វើការចាប់ឆ្នោតជាលើកទី២ទៀតនៅក្នុងខែកក្កដា
ឆ្នាំ២០១២ ដែលមានរង្វាន់ធំរថយន្ត Ford Explorer ស៊េរី ២០១២
ថ្មីសន្លាង១គ្រឿង និងរង្វាន់ Home Theater System
ចំនួន៥រង្វាន់ទៀត ។
សូមប្រញាប់ចូលរួមកម្មវិធីនេះដើម្បីមានសំណាងឈ្នះ
រថយន្ត Ford Explorer ស៊េរី ២០១២ ។
សូមមើលឈ្មោះគូស្វាមីដែលឈ្នះរង្វាន់
លើទំព័រកាសែតកោះសន្តិភាពចុះផ្សាយនៅថ្ងៃទី២០ កុម្ភៈ ២០១២ ។
សូមរីករាយជាមួយ Tiger Beer ដោយភាពទទួលខុសត្រូវ
បើស្រវឹងកុំបើកបរ ៕