លើកនេះប្រហែលជាមិនឆាប់ទេ
សម្រាប់ការបោះពួយចេញទៅសម្តែងនៅឯប៉ែកអឺរ៉ុប
របស់តារាទឹកភ្នែកនាង នី មុន្នីនាថ។
ខណៈពេលដែលការងារកំពុងរវល់ជាប់ដៃជើងស្អេកស្កះស្ទើរបេះមិនចេញ នី
មុន្នីនាថ ក៏កំពុងរូតរះឥតពេលទំនេរដែរដើម្បីថតបញ្ចប់រឿង
«គុកកម្មប្រចាំស្នេហ៍» របស់ស្ថានីយទូរទស្សន៍បាយ័ន
ឲ្យបានមុនពេលដែលនាងវេចបង្វេចឡើងយន្តហោះទៅកាន់ប្រទេសបារាំង
ដែលជាគោលដៅ
និងបន្តដំណើរទៅកាន់ប្រទេសនៅប៉ែកអឺរ៉ុបមួយចំនួនទៀត។
បន្ទាប់ពីទទួលជោគជ័យយ៉ាងជោកជាំនៅកម្ពុជា នៅពេលនេះជា
ពេលដែលតារាសម្តែងដែលលេចធ្លោខាងជន់ជោរទឹកភ្នែក មិនចេះរីងស្ងួតនាង នី មុន្នីនាថ វាតទីនៅខាងក្រៅប្រទេសវិញម្តង។ នី មុន្នីនាថ បានឲ្យដឹងថា នាងនឹងចេញទៅសម្តែងច្រៀងនៅប្រទេសបារាំងនៅចុងខែមីនាខាងមុខនេះ បន្ទាប់ពីនាងព្យាយាមថតឲ្យចប់ក្នុងរឿងភាគរបស់បាយ័ន គុកកម្មប្រចាំស្នេហ៍ ។
តារាដែលទើបទទួលតំណែងជាពិធីការិនីក្នុងកម្មវិធីផ្សាយផ្ទាល់ របស់ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥រូបនេះ បាននិយាយថា៖«បងអើយ! ឥឡូវហ្នឹងមានការងារច្រើនណាស់ ច្រើនអត់ទំនេរសោះ ជាប់ថតរហូតហ្នឹង ឥឡូវកំពុងប្រឹងថតរឿង គុកកម្មប្រចាំស្នេហ៍ ឲ្យបាយ័នហ្នឹងឲ្យឆាប់ចប់ ព្រោះខ្ញុំជិតដល់ពេលចេញទៅបារាំងហើយ។ ឥឡូវហ្នឹងថតចង់វង្វេងហើយ ដូចថ្ងៃនេះបងឃើញស្រាប់ ខ្ញុំថា ថ្ងៃហ្នឹងបានទំនេរហើយ គ្រាន់តែព្រលឹមឡើង ខាងបងនៅផលិតកម្មក្រៅប្រទេសហ្នឹង ហៅថតចម្រៀងកាយវិការទៀត អ៊ីចឹងក៏មកទៀត»។
ជាមួយនឹងគម្រោងឈានជើងទៅសម្តែងនៅបណ្តាប្រទេសពួកស្បែកស ភ្នែកប្រាក់ ជាលើកដំបូងទាំងអារម្មណ៍ត្រេកអរនោះ តារាដែលកំពុងកាក់កបនឹងការកើបប្រាក់ក្នុងស្រុករូបនេះ បានឲ្យដឹងថា រូបនាងបានបដិសេធ និងសុំទោសក្នុងការមិនទទួលការងារជាច្រើន ទាំងការថតស៉្បតពាណិជ្ជកម្ម ពិធីការិនី និងការថតរឿងភាគ និងរឿងដុំផ្សេងៗ។
នាងបាននិយាយថា៖«ដោយសារយើងថតឲ្យគេអត់ទាន់អ៊ីចឹង ខ្ញុំបានផ្អាកទទួលការងារមួយចំនួន ដូចជាថ្មីៗហ្នឹង ខ្ញុំត្រូវអត់ទទួលថតចំនួន៣រឿង រឿងដុំពីរ រឿងភាគមួយ តែរឿងដុំប្រហែលជាគេចាំយើងត្រឡប់មកវិញមើលទៅ!»។
នី មុន្នីនាថ បានឲ្យដឹងថា នាងនឹងបាត់មុខរយៈពេល២ខែពីប្រទេសកម្ពុជាដោយនាងនឹងចេញដំណើរ ទៅកាន់ប្រទេសបារាំងនៅថ្ងៃទី២៨ ខែមីនា ហើយតាមគម្រោងនឹងត្រឡប់មកវិញនៅថ្ងៃទី២៩ ខែឧសភា ពោលគឺនៅឆ្នាំនេះ នាងនឹងមិនបានចូលឆ្នាំខ្មែរនៅកម្ពុជាទេ តែនាងនឹងចូលឆ្នាំខ្មែរជាមួយនឹងបងប្អូនខ្មែរនៅឯអឺរ៉ុបតែម្តង ។
ទោះបីជារយៈពេល២ខែក្តី តែតារាសម្ដែងសម្បុរស្រអែមរូបនេះ រអ៊ូរទាំថា៖ «ខ្ញុំគិតថា ដូចជាយូរណាស់បងអើយ! មុនគ្រាន់តែទៅអូស្ត្រាលីតែ១ខែកន្លះសោះ ខ្ញុំទ្រាំលែងចង់បានទៅហើយ ចុះទំរាំលើកនេះ ពីរខែទៀតនោះ មិនដឹងជាយ៉ាងណាទេ...»។
ទោះជាមានឱកាសបានចេញទៅកើបប្រាក់នៅក្រៅស្រុក តែតារារូបនេះមិនបានឲ្យតម្លៃទៅលើការចេញទៅសម្តែងនៅក្រៅប្រទេស របស់នាងថា ទទួលបានប្រាក់ចំណូលច្រើនជាងការសម្តែងនៅក្នុងស្រុកឡើយ។
នាងបានឲ្យដឹងថា បើគិតពីប្រាក់ចំណូលរវាងការចេញទៅសម្តែងនៅក្រៅស្រុក និងក្នុងស្រុក គឺមិនមានការខុសគ្នាប៉ុន្មាននោះទេ។ ប៉ុន្តែនាងក៏បានបង្ហើបឲ្យដឹងថា ការចេញទៅសម្តែងនៅបារាំងលើកនេះ ជាឱកាសល្អសម្រាប់ការលម្ហែអារម្មណ៍ឲ្យបានធូរស្បើយ បន្ទាប់ពីមួយថ្ងៃៗ នាងគិតតែពីធ្វើការថតសម្តែងគ្មានពេលបានសម្រាកនោះ។
នី មុន្នីនាថ បាននិយាយថា៖ «និយាយពីចំណូលមិនខុសគ្នាទេ តែសំខាន់យើងបានទទួលហើយ ហើយម្យ៉ាងក៏យើងចង់បន្ធូរអារម្មណ៍ លម្ហែកាយដែរ ដូចបងដឹងស្រាប់ ខ្ញុំទៅច្រៀងហ្នឹងតែចុងសប្តាហ៍ទេ អ៊ីចឹងប៉ុន្មានថ្ងៃទៀត ខ្ញុំអាចឆ្លៀតពេលដើរកម្សាន្តបាន ខ្ញុំអាចមានអារម្មណ៍ជ្រះថ្លាច្រើនសម្រាប់បម្រើការងារពេលត្រឡប់ មកវិញ»។
មិនទាន់នឹងបានឈានជើងទៅដល់ដីប្រទេសបារាំងផង តែតារារូបនេះ បានដឹងពីភាពជោគជ័យរបស់នាងសម្រាប់ការសម្តែងនៅក្រៅស្រុករួចជា ស្រេច ដោយតារារូបនេះបានឲ្យដឹងថា អ្នកអញ្ជើញរូបនាងទៅសម្តែងច្រៀងនៅទីនោះ បានទូរស័ព្ទមកប្រាប់ថា អ្នករស់នៅទីនោះពិតជាចង់ឃើញរូបនាងណាស់ ម្នាក់ៗចាំតែដល់ពេលនោះទេ។
នាងបាននិយាយទៀតថា៖ «ខ្ញុំគិតថា លើកនេះខ្ញុំនឹងទទួលបានជោគជ័យមិនខាន អ្នកស្ប៉នស័រខ្ញុំបានប្រាប់ថា ខ្ញុំអត់ដែលទៅសម្តែងនៅទីនោះអ៊ីចឹង ម្នាក់ៗគេចង់ឃើញណាស់ គេបន់ឲ្យតែដល់ពេលទេ»។
ក្រៅពីច្រៀងនៅប្រទេសបារាំង តារារូបនេះ ត្រូវបន្តដំណើរទៅច្រៀងនៅប្រទេសអាល្លឺម៉ង់ និងប្រទេសស្វ៊ីសថែមទៀតផង។
នាងបានបន្ថែមថា ដោយឡែកក្រៅពីការច្រៀងនាងក៏មានការរាំរបាំដើម្បីបង្ហាញជូនបង ប្អូនខ្មែរនៅទីនោះបានទស្សនាផងដែរ។
តារាសម្បុរស្រអែមរូបនេះបន្តថា៖«នៅអាល្លឺម៉ង់ គេដឹងថា ខ្ញុំចេះរាំរបាំស្រាប់ អ៊ីចឹងគេក៏បានស្នើសុំឲ្យខ្ញុំរាំ បើគិតទៅខ្ញុំពិតជាសប្បាយរីករាយ និងមានមោទនភាពដែលគេឲ្យតម្លៃ និងយកចិត្តទុកដាក់ចំពោះខ្ញុំ»៕