Sunday, February 19, 2012

កម្ពុជានៅតែបន្ត ទទួលឥទ្ធិពល ជ្រលងសម្ពាធទាប នៅសមុទ្រចិន​ តែមិនមានអី្វ ធ្ងន់ធ្ងរនោះទេ

បន្ទាប់ពីកម្ពុជា បានទទួលរងឥទ្ធិពល ជ្រលងសម្ពាធទាប ពីសមុទ្រចិនរហូតមកដល់ពេលនេះ សម្ពាធទាបនោះ បានថយចុះឥទ្ធិពលរបស់វា ជាងមុនបន្តិច ហើយ ដោយគ្រាន់តែនៅមានភ្លៀងធ្លាក់រាយប៉ាយ តាមបណ្តាខេត្តមួយចំនួនទៀតប៉ុណ្ណោះ ប៉ុន្តែវាមិនមានអ្វីធ្ងន់ធ្ងរនោះទេ ។ អនុប្រធាននាយកដ្ឋាន ឧតុនិយមនៃក្រសួងធនធានទឹក និងឧតុនិយម លោក អ៊ុំ រីណា មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ថា ជ្រលងសម្ពាធទាប ដែលកម្ពជាបានទទួលរងឥទ្ធិពល ពីសមុទ្រចិន រហូតមកដល់ពេលនេះ គឺមិនមានសភាពអី្វធ្ងន់ធ្ងគួរឲ្យកត់សម្គាល់នោះទេ គ្រាន់តែមានភ្លៀងធ្លាក់បន្តិចបន្តួច នៅតាមបណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
លោក អ៊ុំ រីណា បន្តទៀតថា ”ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយច្រើន នៅតាមបណ្តាខេត្តខ្លះនៅកម្ពុជា ដូចជានៅ កោះកុង កំពង់សោម ម្សិលមិញក៏មានភ្លៀងធ្លាក់ ដែរចំពោះជ្រលងសម្ពាធទាបនេះ ក៏មិនបានផ្តល់ផលប៉ះពាល់អ្វីធ្ងន់ធ្ងរដល់កម្ពុជាទេ” ។
គួរំលឹកផងដែរថា ជ្រលងសម្ពោធទាប ដែលជះឥទ្ធិពល ពីសមុទ្រចិនបានមកដល់កម្ពុជានោះ បានធ្វើឲ្យភ្លៀងធ្លាក់ស្ទើរតែគ្រប់កន្លែងនៅកម្ពុជា ដែលរហូតមកដល់ ពេលនេះ នៅតែមានភ្លៀងធ្លាក់តិចតួច នៅតាមបណ្តាខេត្តមួយចំនួន នៅប្រទេសកម្ពុជានៅឡើយ ៕(dapnews)

Comments system

Disqus Shortname