ជនទំនើងម្នាក់ ដែលមិនស្គាល់អត្តសញ្ញាណ ពិតប្រាកដ គ្រាន់តែដឹងថា មានឈ្មោះ
អារក្ស កាលពីវេលាម៉ោង ប្រហែលម៉ោង ៩៖២៥ នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២
បានបាញ់មួយគ្រាប់ឡើងលើ នៅខាងមុខហាងពិភពរាត្រី ក្នុងសង្កាត់ទួលស្វាយព្រៃ២
ខណ្ឌចំការមន រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បាន ឲ្យដឹងថា ការផ្ទុះអាវុធមួយគ្រាប់ ពីសំណាក់ជនទំនើងរូបនេះ បានកើតឡើងបន្ទាប់ពីជននេះ ចេញពីផឹកស៊ី ក្នុងហាងពិភពរាត្រី ហើយ
ធ្វើការ បាញ់ប្រហារនៅមុខហាង រួចបើករថយន្ត ចេញទៅបាត់។
តែទោះជាយ៉ាងណា សមត្ថកិច្ចមូលដ្ឋាន បានស្គាល់អត្តសញ្ញាណ ជននេះហើយ ។ សមត្ថកិច្ចបានឲ្យដឹង ការបាញ់ប្រហាររបស់ជននេះ ទំនង ជាខឹងអ្វីមួយ៕