រ៉ឺម៉កម៉ូតូ១គ្រឿងដឹកកម្មការិនីរោងចក្រ
កាត់ដេរចំនួន៣២នាក់
ហើយបានបែកកង់ក្រោយបណ្តាលឱ្យក្រឡាប់ធ្លាក់ចូលទៅក្នុងទឹកអូរ
ក្បែរស្ពានមួយកន្លែង បណ្តាលឱ្យកម្មការិនី៤នាក់របួសធ្ងន់ធ្ងរ
និង១៥នាទីទៀតរងរបួសស្រាល
ហើយត្រូវគេបញ្ជូន
ទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកអង្គ ស្នួល ភ្លាមៗដែរ ។
ទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកអង្គ ស្នួល ភ្លាមៗដែរ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើត
ឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២០ កុម្ភៈ ២០១២
នៅតាមផ្លូវក្រួសក្រហមសក្បែរស្ពានខាងលិចភូមិទួលលៀប
សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រ៉ឺម៉កម៉ូតូដែលជួបគ្រោះថ្នាក់នេះ អត់ស្លាកលេខនោះទេ
បើកបរដោយបុរសម្នាក់ឈ្មោះផុន ចាន់ អាយុ៤០ឆ្នាំ
មានទីលំនៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
អ្នករងរបួសធ្ងន់មាន ១-ឈ្មោះភាំ ភឿន
អាយុ៣៥ឆ្នាំ ២-ឈ្មោះផាន ចាន់ណា អាយុ២២ឆ្នាំ ៣-ឈ្មោះណាម ម៉ុម
អាយុ២៤ឆ្នាំ និង៤-ឈ្មោះសែត សូរិយា អាយុ២៣ឆ្នាំ
ពួកគេមានទីលំនៅក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល
និងជាកម្មការិនីរោងចក្រកាត់ដេរយីហោជីមលី
ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងទួល សង្កាត់កំបូល
ខណ្ឌពោធិ៍សែនជ័យ ដោយឡែក១៥នាក់ទៀតរបួសស្រាល៕