ទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
លោកឱម យ៉ិនទៀង បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់
ដោយយោងទៅតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ខេត្តកណ្តាល
និងខេត្តពោធិ៍សាត់ ។
កាលពីថ្ងៃទី១៧ កុម្ភៈ
អង្គភាពប្រឆាំងអំពើពុករលួយ
បានប្រកាស
ជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា
ជនជាប់ចោទឈ្មោះពេជ្រ គង់យូ ភេទប្រុស ជនជាតិខ្មែរ
អាយុ៤៣ឆ្នាំ ជាម្ចាស់ភោជនីយដ្ឋានរាត្រីរីក រាយ
ត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់ចោទប្រកាន់
និងផ្តន្ទាទោសពីបទចាប់ជំរិត និងបង្ខាំងមនុស្សខុសច្បាប់
ដោយបានឃុបឃិតប្រព្រឹត្តបទល្មើសជាមួយអតីតព្រះរាជអាជ្ញា
ខេត្តពោធិ៍សាត់ តុប ច័ន្ទសិរីវុធ កាលពីថ្ងៃទី២៤-២៥ ខែមិថុនា
ឆ្នាំ២០១០ នៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជនជាប់ចោទ បានគេចពីសំណាញ់ច្បាប់
រហូតមកដល់ថ្ងៃនេះ
បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់បញ្ជូនបក្សពួក
របស់គេទៅតុលាការ ។
ជននេះមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៣៤.ព.សចុះថ្ងៃទី២២ ធ្នូ
ឆ្នាំ២០១០ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ ។
ចំពោះជនត្រូវចោទឈ្មោះលឹម កុម្ភៈ ភេទ ប្រុស
ជនជាតិខ្មែរ អាយុ៤៨ឆ្នាំ មុខរបរក្រឡាបញ្ជី
ត្រូវបានសាលាដំបូងខេត្តកណ្តាលចោទប្រកាន់ពីបទសមគំនិត
ក្នុងអំពើស៊ីសំណូក ប្រព្រឹត្តនៅសាលាដំបូងខេត្តកណ្តាល
ដោយបានឃុបឃិតប្រព្រឹត្តបទបល្មើសជាមួយអតីតចៅក្រមខេត្តកណ្តាល
ហួត ហ៊ាង កាលពីថ្ងៃទី២០ ខែមករា
ឆ្នាំ២០១២នៅសាលាដំបូងខេត្តកណ្តាល ។
ជនត្រូវចោទ
បានរត់គេចខ្លួនបាត់មិនដឹងទៅរស់នៅកន្លែងណារហូតមកដល់ថ្ងៃនេះ
បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ
បានចាប់បញ្ជូនបក្សពួករបស់គេទៅតុលាការ។
ជននេះមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ០៤៩ ចុះថ្ងៃី៣០
ខែមករា ឆ្នាំ២០១២របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល
។
ករណីសាធារណជន
បានឃើញឬបានជួបប្រទះជនខាងលើនៅកន្លែងណាមួយ
សូមរាយការណ៍ជូនមន្ត្រីនគរបាលជាតិ និងកងរាជ
អាវុធហត្ថ ដែលនៅជិតបំផុត ឬរាយការណ៍មកអង្គភាពប្រឆាំងអំពើពុករលួយ តាមរយៈអាសយដ្ឋានអគារលេខ៥៤ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទលេខ ០២៣ ២២៣ ៣១៤, ០២៣ ២២៣ ៣១៨, ០១២ ៥៥១ ២១៣, ០១២ ៦៤៦ ៩៩៨, ០១២ ២២៦ ៨៨៨ ៕(kohsantepheap)
អាវុធហត្ថ ដែលនៅជិតបំផុត ឬរាយការណ៍មកអង្គភាពប្រឆាំងអំពើពុករលួយ តាមរយៈអាសយដ្ឋានអគារលេខ៥៤ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទលេខ ០២៣ ២២៣ ៣១៤, ០២៣ ២២៣ ៣១៨, ០១២ ៥៥១ ២១៣, ០១២ ៦៤៦ ៩៩៨, ០១២ ២២៦ ៨៨៨ ៕(kohsantepheap)