ប៉ូលិសប្រទេសអ៊ីតាលីនិយាយថា
ពួកគេបានរឹបអូសប្រាក់ចំនួន៦សែនកោដិដុល្លារ
ដែលជាក្រដាសប្រាក់ក្លែងក្លាយនិងមូលប័ត្រស្វ៊ីស
ផ្សេងៗ
និងចាប់ខ្លួនបុរសអ៊ីតាលី៣នាក់ជាប់ចោទពីបទឧក្រិដ្ឋ
ហិរញ្ញវត្ថុផ្សេងៗនិងលួចបន្លំជាអន្តរជាតិ ។
ប្រតិបត្តិការដែលមានការចូលរួមពីរដ្ឋអាជ្ញាអ៊ីតាលី
អាជ្ញាធរអាមេរិក និងស្វ៊ីសបានធ្វើឡើង
បន្ទាប់ពីការស៊ើបអង្កេតអស់ជាច្រើនឆ្នាំ។
នេះបើតាមសម្តីរបស់ប៉ូលិសអ៊ីតាលី ។
មូលប័តក្លែងក្លាយច្រើនជាង១ភាគ៣នៃប្រាក់
បំណុលជាតិអាមេរិកនោះ ត្រូវបានគេដកហូតក្នុងខែមករា
ចេញពីក្រុមហ៊ុនWwiss Trust
ដែលត្រូវបានគេទុកក្នុងរថយន្តដឹកទំនិញធំៗចំនួន៣គ្រឿង ។
ស្ថានទូតអាមេរិកប្រចាំទីក្រុងរ៉ូម
បានថ្លែងអំណរគុណដល់អាជ្ញាធរអ៊ីតាលី និងនិយាយថា
ប្រាក់ក្លែងក្លាយទាំងនោះត្រៀមបញ្ជូនចូលធនាគារស្វ៊ីស
មួយចំនួន ។ តាមដឹង
អ្នកជំនាញអាមេរិកបានជួយក្នុងការបញ្ជាក់ថាក្រដាសប្រាក់
ទាំងនោះក្លែងក្លាយ ។
លោករដ្ឋអាជ្ញា GiovanniColangelo និយាយថា
បណ្តាញម៉ាហ្វីយ៉ា
អន្តរជាតិក្នុងប្រទេសជាច្រើនជាអ្នកនៅពីក្រោយការផលិត
ប្រាក់ក្លែងក្លាយ ។ កាលពីឆ្នាំ២០០៩
អាជ្ញាធរអ៊ីតាលីបានរឹបអូសក្រដាសប្រាក់ដុល្លារក្លែងក្លាយ
ចំនួន៧៤២លានដុល្លារនៅច្រកព្រំដែនស្វ៊ីសនិងអ៊ីតាលី ៕