ប្រជាជនប្រហែល ២៧៣ គ្រួសារមកពីឃុំ ៣
ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ
បានដាក់ពាក្យបណ្តឹងទៅលោកនាយករដ្ឋមន្រ្តី ឲ្យជួយពួកគេ
ទទួលបានប័ណ្ណកម្មសិទិ្ធដីធ្លី ខណៈដែលអភិបាលខេត្ត
គំរាមរឹបអូសយកដីរបស់
ពួកគេទៅធ្វើជាដីសម្បទានសង្គមកិច្ច បន្ទាប់ពីពួកគេបានលក់ទៅឲ្យក្រុមហ៊ុនស្ករភ្នំពេញ តែមិនទាន់បានប្រាក់គ្រប់ចំនួននៅឡើយ។
លោក ម៉ែន ចន្ធី អ្នកភូមិម្នាក់ ដែលបានលក់ដីរបស់ខ្លួន ទៅឲ្យក្រុមហ៊ុន ស្ករភ្នំពេញ បានថ្លែងថា មូលហេតុដែលអ្នកភូមិផ្តិតមេដៃដើម្បីដាក់ពាក្យបណ្តឹង ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ដោយសារអ្នកភូមិបានលក់ដីទៅឲ្យក្រុមហ៊ុនរួចហើយ ប៉ុន្តែមិនទាន់ទទួលបានប្រាក់ថ្លៃដីនៅឡើយប៉ុន្តែលោកអភិបាលខេត្ត បែរជាចង់រឹបអូសដីនោះសម្រាប់ធ្វើជាដីសម្បទានសង្គមកិច្ចទៅវិញ។
លោកបន្ថែមថា ក្នុងពេលព្រមព្រៀងលក់ដីទៅឲ្យក្រុមហ៊ុន មេឃុំ និងអភិបាលស្រុកទទួលស្គាល់ថា ដីទាំងនេះគឺជាកម្មសិទិ្ធរបស់ប្រជាជន។
លោក គង់ ស៊ីត្ថា តំណាងអ្នកភូមិ និងជាជំទប់ទី ១ នៃឃុំអមលាំង ថ្លែងថា ប្រជាជន សូមស្នើសុំលោកហ៊ុន សែន អនុញ្ញាតឲ្យប្រជាជនគ្រប់គ្រងដីទំហំ ៤២៣ ហិកតា ក្នុងឃុំបីគឺ ឃុំអមលាំង ឃុំយ៉ាអង្គ ឃុំប្រាំបីមុំ ដោយសារលោកអភិបាលខេត្ត ចង់រឹបអូសដីនោះធ្វើជាដីសម្បទានសង្គមកិច្ច។ លោកបន្តទៀតថា៖ «មូលហេតុដែលយើងលក់ដីទៅឲ្យក្រុមហ៊ុន ព្រោះយើងរស់នៅជិតក្រុមហ៊ុន ដូច្នេះក្រុមហ៊ុននឹងផ្តល់ការងារឲ្យយើងធ្វើ»។
លោក ទួង សង់ អភិបាលស្រុកថ្ពង ថ្លែងថា លោកមិនបានដឹងអំពីប្រជាជន ដាក់ពាក្យបណ្តឹងទៅលោកនាយករដ្ឋមន្រ្តី ទេ ហើយលោកនឹងនិយាយជាមួយបុគ្គលដែលបានទិញដីពីប្រជាជន។ លោកបន្តថា៖«ជាធម្មតានៅពេលគេលក់ដីគេគ្រាន់តែធ្វើឯកសារនៅឃុំ ប៉ុណ្ណោះ»។
លោក កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺ និងលោក ប៉ែន សំបូរ អភិបាលរងខេត្ត មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីថ្ងៃអាទិត្យ។
អ្នកស្រី ឈាង គីមសួន តំណាងក្រុមហ៊ុន ស្ករភ្នំពេញ បានថ្លែងថា មូលហេតុដែលប្រជាជនបានដាក់ពាក្យបណ្តឹងទៅលោកនាយករដ្ឋមន្រ្តី គឺដោយសារពួកគេខ្លាចមិនទទួលបានប្រាក់ថ្លៃដី ពីព្រោះអ្នកស្រីគ្រាន់តែកក់ពួកគេប៉ុណ្ណោះ។ អ្នកស្រីបានបន្តដោយចោទសួរថា៖ «ដីមួយចំនួន ក្រុមហ៊ុនយើងបានដាំអំពៅហើយ តើអាជ្ញាធរ អាចដកវាវិញយ៉ាងម៉េច»។
លោក លឹម លាងសែ នាយករងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តី បានថ្លែងថា លោកមិនទាន់ទទួលបានពាក្យបណ្តឹងពីប្រជាជននៅឡើយទេ ហើយលោក នឹងត្រួតពិនិត្យជាមួយនឹងមន្រ្តីរបស់លោក។
លោកស្រី រតន៍ ថាវី អ្នកសម្របសម្រួលប្រចាំខេត្ត របស់អង្គការអាដហុក បានថ្លែងថា តាមពិត ដីនោះមិនមែនជាដីសម្បទានសេដ្ឋកិច្ចទេ ហើយមានឈ្មួញកណ្តាលមួយចំនួន លក់ដីអ្នកភូមិទៅឲ្យក្រុមហ៊ុន។
លោកស្រីបានបន្តថា៖«ខ្ញុំគិតថា វាជាការល្អដែលលោកអភិបាលខេត្ត ចង់យកដីនោះ សម្រាប់ផ្តល់ជាដីសម្បទានសង្គមកិច្ច ទៅឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទិ្ធពិតប្រាកដនៅលើដីនោះ»៕ TK