Monday, February 20, 2012

​គ្រោះថ្នាក់​ចរាចរណ៍​​​នៅភាគនិរតី​​​ចិនស្លាប់​​13នាក់​

មនុស្ស​​​១៣នាក់​​​បានត្រូវស្លាប់​​​ក្រោយ​រថ​យន្ត​​​ បឺ​សមួយ​គ្រឿង​​​​បានក្រឡាប់​កាលពីថ្ងៃទី​​​​១៨ កុម្ភៈ ​ធ្លាក់​ក្នុង​ចំណោត​​កម្ពស់​៨ម៉ែត្រ ​​ក្នុង​ស្រុក​​ដាវ​ហ្សេន ​​​ខេត្តហ្គីហ្ស៊ី ​​ភាគនិរតី​​ប្រទេស​ចិន។​ អ្នកដំណើរ​​​​៣៥​នាក់ ជិះ​ក្នុង​​​​រថយន្តបឺស​​​​នេះ​​ពេល​​មានគ្រោះថ្នាក់​​
។ ​អ្នកដំណើរ​​​​​១០នាក់​​ស្លាប់​នៅ​នឹង​​​​កន្លែង​​ ចំណែក​មនុស្ស​​​​៣នាក់ទៀត​​ស្លាប់​នៅ​មន្ទីរពេទ្យ​​។ ចំណែក​មនុស្ស​​​ដទៃៗ​ទៀត​​​​​ស្ថិត​នៅ​​មន្ទីរពេទ្យ ​។ យោងតាម​​សាក្សី​​ម្នាក់​​ថា កង់​មួយ​របស់​រថយន្ត​​​​នោះបានផ្ទុះ​​​មុនពេល​​​រថយន្ត​​​ធ្លាក់​ផ្លូវ​​​​​ ក្រឡាប់ ។ នេះ​ជា​​​គ្រោះថ្នាក់​ចរាចរណ៍​​​​ធ្ងន់ធ្ងរ​​​​លើកទី​ ​​២ ​​កើត​មាននា​ថ្ងៃទី​​​​១៨ កុម្ភៈ នោះ​​នៅប្រទេស​ចិន ។ ​គ្រោះថ្នាក់​​​ចរាចរណ៍​មួយ​​ទៀត​​​​បណ្តាល​ឱ្យ​មនុស្សស្លាប់​​​​៦​នាក់ ​​កើត​មាននា​ព្រឹក​ថ្ងៃទី​​​១៨ កុម្ភៈ ​​ក្នុង​​តំបន់​ស្វយ័ត​​​​ហ្សូ​​អាង ​ខេត្ត​​​​​ហ្គា​​​​ង​ស៊ី ​ភាគនិរតី​​​ចិនដែរ​។​ គ្រោះថ្នាក់​ចរាចរណ៍​​​បណ្តាល​​ឱ្យ​​មនុស្ស​​​​ស្លាប់​ប្រមាណ​​​​ជា​​​ ៧០.០០០​នាក់ ​និងរបួស​​​​៣០០.០០០​​នាក់ នៅ​ចិនក្នុង​​​មួយ​​​ឆ្នាំៗ ​។ នេះ​បើ​យោង​​​តាមក្រសួង​​​សន្តិសុខ​​​សាធារណៈចិន ៕​(kohsantepheap)

Comments system

Disqus Shortname