Monday, February 20, 2012

ក្រុម​​ហ៊ុន​​​ជីប​ម៉ុង​ ខន​​គ្រីត​​ ស្វាគមន៍​​​ការ​ធ្វើ​​​​ទស្សន​កិច្ច​និង​ចុះ​​​​កម្ម​​​សិក្សា​​របស់​​​​និស្សិត​

ក្រុមហ៊ុន​ជីប​ម៉ុងខន​  គ្រី​ត ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ក្នុង​ព្រះរាជាណា​ចក្រ​​កម្ពុជា ដែល​មាន​សង្វា​ក់ផលិតកម្ម​ទំនើប​ៗ​ មិនតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​តែងតែ​ទទួល​ស្វាគមន៍​ជា​និច្ច​ចំពោះ​និស្សិត​គ្រប់​មហាវិទ្យាល័យ​ ​ដែល​មាន​បំណងចង់​​ធ្វើ​ទស្សនកិច្ច​សិក្សានិង​ចុះ​កម្ម​សិក្សា​ជាដើម ។ នៅ​រសៀល​ថ្ងៃ​ទី​១៨កុម្ភៈ និស្សិត​​ឆ្នាំ​ទី​៣ ផ្នែក​ស្ថាបត្យកម្ម​សំណង់ស៊ី​វិលនៃ​សាកល​វិទ្យា​ល័យ​មេគង្គ​កម្ពុជាចំនួន​៥០ ​រូប បាន​ចុះ​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ក្រុមហ៊ុន​ជីប​
ម៉ុងខន​គ្រី​ត ផ្ទាល់ និង​ចុះ​ទៅ​ដល់​រោងចក្រ​ជីប​ម៉ុងខន​គ្រី​ត មា​នទី​តាំងនៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។ នេះ​មិនមែន​ជា​លើក​ដំបូងទេ ដែល​ក្រុម​និស្សិត​ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​បែប​នេះ ។
លោក​សាស្ដ្រាចារ្យហេង ម៉េ​ង​ហូ នាយក​ផ្នែក​វិស្វកម្ម​សំណង់​ស៊ី​វិល ដែលបាន​ដឹកនាំ​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​សំណង់​ស៊ី​វិលចំនួន​៥០​រូបនៃ​ សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជាទៅ​ចុះ​កម្មសិក្សា​លើក​ទី​មួយ​នៅ​ក្រុមហ៊ុន​ ជីប​ម៉ុងខន​  គ្រី​ត​មានប្រសាសន៍​ថា គោលបំណង​ចុះ​កម្ម​សិក្សា​ថ្ងៃនេះ​គឺ​ចង់ឱ្យ​និស្សិត​ស្គាល់​ពី​ផលិតផល​ ក្នុងស្រុក និង​បានឃើញ​ពី​គុណភាពផលិតផល​ក្នុងស្រុក មិន​តែ​ប៉ុណ្ណោះ​ឃើញ​ពី​សង្វា​ក់​ផលិត​កម្ម​របស់​រោងចក្រ ដែល​បញ្ជាក់​ធានា​ពី​គុណ​ភាព​ផលិតផលក្នុង​ស្រុក​​យ៉ាង​ពិតប្រាកដ។ ម្យ៉ាង​ទៀត​ រោងចក្រ​ក៏​អាច​ទទួល​បាន​នូវ​មតិ​រិះគន់​ពី​អ្នក​ប្រើប្រាស់​តាម​រយៈ​ និស្សិតដែលអាច​ស្គាល់​ពី​របៀប​ពង្រីក​គុណភាព​ផលិត​ធ្វើ​យ៉ាងណា​ឱ្យ​សម​ស្រប​ នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ទៅ​ថ្ងៃ​អនាគត​ និស្សិត​អាចខ្ចី​រោងចក្រ​នេះ​ធ្វើការ​ស្រាវជ្រាវ​ផ្ទាល់ពេល​ណា​គេ​ចង់​ផលិត​ បេតុង​ប្រភេទ​ថ្មី ទាំងនេះ​សបញ្ជាក់​ថា ជា​ការ​ធ្វើ​សហ​ប្រ​តិប​ត្ដិ​ការ​ជាមួយ​គ្នា​ដើម្បី​អភិវឌ្ឍន៍​ក្រុមហ៊ុនតាម ​រយៈ​ការ​អប់រំ ។
តំណាង​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​សំណង់​    ស៊ី​វិល​នៃ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​បាន​ចាប់អារម្មណ៍​ថា កន្លង​មក​ធ្លាប់តែសិក្សា​ទ្រឹស្ដី​នៅ​សាលា​មិន​បាន​ស្វែង​យល់​ពី​សង្វា​ក់​ ការងារ​នៃ​ការ​ផលិត​ពិតប្រាកដ ។ បន្ទាប់​ពី​ចុះ​កម្មសិក្សា​នៅ​ក្រុមហ៊ុនជីប​ម៉ុងខន​គ្រី​ត​ផ្ទាល់​ក៏​ដូច​ជា ​នៅ​រោងចក្រ​បេតុង​ក្នុង​សង្កាត់​ឃ្មួ​ញ​នេះ ធ្វើ​ឱ្យ​និស្សិត​ទាំងអស់​បាន​ស្វែង​យល់​ពី​សង្វា​ក់ផលិត​​កម្ម​បេតុង​នៅ​ ក្រុមហ៊ុន​ដែល​ប្រើប្រាស់​សុទ្ធតែ​គ្រឿងចក្រ​ទំនើប​ៗ និង​ការ​លាយ​បេតុង​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​តែ​ម្ដង ។
លោកអៀង សេង​តុង តំណាង​ក្រុមហ៊ុន​ជីប​ម៉ុងខន​គ្រី​ត មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ជីប​ម៉ុងខន​គ្រី​ត មាន​រោងចក្រ​បេតុង ចំនួន​៣​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​រោងចក្រ​ទី​មួយ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ រោងចក្រ​ទី​ពីរ​នៅ​សង្កាត់​ឃ្មួ​ញ រោងចក្រ​ទី​បី​នៅ​សង្កាត់​ច្រាំង​ចំរេះ និង​រោងចក្រ​មួយ​កន្លែង​ទៀត​នៅ​ខេត្ដ​ព្រះ​សីហ​នុ ។ ចំពោះ​ផ្នែក​សេវាកម្ម​វិញ ក្រុមហ៊ុន​មាន​រថយន្ដ​បូម​បេតុង​ដ៏​ទំនើប​ម៉ូ​ដែល​ភូត​ម៉ា​យ​ស៊័រ ដែល​អាច​ប្រើប្រាស់​បាន​គ្រប់​ស្ថានភាព មិន​ថា​អគារ​តូច ធំ ទាប ខ្ពស់ បាន​យ៉ាង​ឆាប់រហ័ស​ទាន់​ពេល​វេលា ដែល​រថយន្ដ​នេះមាន​ដង​បំពង់​បាញ់​បេតុង​ប្រវែង​៤២​ម៉ែត្រ អាច​កាច់បត់បែន​ដល់ទី​តាំង​ចង្អៀត​ៗ និង​បត់បែន​តាម​ចិត្ដបាន ។ លើស​ពី​នេះ​ទៀត​ ក្រុមហ៊ុន​ទើប​នាំ​ចូល​រថយន្ដ​បូម​បេតុង​ម៉ូ​ដែល​ភូត​ម៉ា​យ​ស៊័រ​ប្រវែង​៣៦​ ម៉ែត្រចំនួន​២​គ្រឿង​ទៀត​ផង​ដែរ ។
លោក​តំណាង​ក្រុមហ៊ុន​ជីប​ម៉ុងខន​គ្រី​ត មាន​ប្រសាសន៍​ទៀត​ថា ជា​និច្ចកាល​ក្រុមហ៊ុនជីប​ម៉ុង ខន​គ្រី​ត ផ្ដល់​ឱកាសដល់​គ្រប់​សាកលវិទ្យាល័យ​ទាំង​អស់ ដែល​មាន​បំណង​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ក៏​ដូច​ជា​ចុះ​កម្មសិក្សា គឺ​ក្រុមហ៊ុន​រង់ចាំ​ស្វាគមន៍ ដើម្បី​ផ្សារ​ភ្ជាប់​ការ​អភិវឌ្ឍក្រុមហ៊ុន​ទៅ​នឹង​វិស័យ​អប់រំ ៕(kohsantepheap)

Comments system

Disqus Shortname