Monday, February 20, 2012

ប្រជាពលរដ្ឋ រស់នៅឃុំឈើទាល ស្រុកកៀនស្វាយ ត្អូញត្អែរ ពីការដាច់ចរន្តអគ្គិសនី

ប្រជាពលរដ្ឋ រស់នៅស្រុកកៀនស្វាយ បានត្អូញត្អែរ ពីការដាច់ ចរន្តអគ្គិសនី និង តែងតែរំខាន ដល់ពួកគាត់ មួយរយះពេលមកហើយ ហើយយ៉ាងហោចណាស់ ក្នុងមួយថ្ងៃ ចរន្តអគ្គិសនី ក៏ត្រូវបានដាច់ម្តងៗ រយះពេលជាង ៤ ទៅ ៥ ម៉ោង នៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នេះបើតាមសម្តីប្រជាពលរដ្ឋ រស់នៅទីនោះបាន ទូរស័ព្ទប្រាប់ដើមអម្ពិល កាលពីយប់ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១២ ។

ប្រជាពលរដ្ឋរូបនេះ បានបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនីនេះ ភាគច្រើននៅចន្លោះពី ៦ ដល់ ១១យប់ ធ្វើអោយពួកគាត់ ពិបាករស់នៅ គ្រួសារខ្លះមាន កូនតូចៗ និងគ្រួសារខ្លះ ត្រូវការចរន្ត ដើម្បីធ្វើការងារ ក្រុមហ៊ុន ដោយប្រើប្រាស់កុំព្យូទ័រ  រឺធ្វើកិច្ចការសាលា ។
អ្នកស្រី ធារី អាយុ៤៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅ ទីនោះដែរ បានប្រាប់ថា អគ្គិសនីបានដាច់ជាង១សប្តាហ៌មកហើយ ប្រសិនបើអគ្គិសនី នៅតែបន្តដាច់របៀបនេះទៀត គឺពិតជាពិបាករស់នៅណាស់ ប្រសិនជាដាច់ ពីកន្លះទៅ មួយម៉ោង មិនជាអ្វីទេ តែដាច់រហូតដល់ រាល់ម៉ោង ។ ចំណែកឯការបង់ថ្លៃប្រើប្រាស់អគ្គិសនីវិញ គឺបង់មិនដែលអោយហួសថ្ងៃកំណត់ទេ ប៉ុន្តែអ្នកខ្លះ បង់ហួសតែមួយថ្ងៃ ចុះមកផ្តាច់តែម្តង ។
ពាក់ព័ន្ធនឹងការត្អូញត្អែរពីសំណាក់ ប្រជាពលរដ្ឋ រស់នៅស្រុកកៀនស្វាយ ខាងលើនេះ ដើមអម្ពិល មិនអាចទំនាក់ទំនងសុំការបំភ្លឺ ពីមន្រ្តីអគ្គិសនី បានទេ ។

Comments system

Disqus Shortname