Sunday, February 12, 2012

សង្គ្រាមអ៊ីនធើរណែតកំពុងមានរូបរាងកាន់តែច្បាស់

ប្រទេសជាច្រើននៅលើពិភពលោកកំពុងយកចិត្តទុកដាក់ និងស្វែងរកអ្នកជំនាញការផ្នែក
កុំព្យូទ័រ និងអ៊ីនធើរណែត ខណៈដែលមានសញ្ញាជាច្រើនបានបង្ហាញអំពីការកើតមាន
ឡើងនៃសង្គ្រាមអ៊ីនធើរណែត ដែលវានឹងកាន់កាប់តួនាទីសំខាន់ក្នុងការប៉ះទង្គិចគ្នានៅ

ក្នុងសតវត្សទី ២១។នៅចំពោះមុខការព្រួយបារម្ភអំពីសង្គ្រាមអ៊ីនធើរណែត ក្រុមអ្នកជំនាញការផ្នែកបច្ចេកវិទ្យា
ព្រមទាំងក្រុមហែកកឺរ(hackers) ដែរនោះ ក៏កាន់តែមានតម្លៃខ្លាំងឡើងៗ។

កាលពីខែធ្នូ ឆ្នាំ ២០១១ កងទ័ពជើងគោកអាមេរិក ប្រកាសថា "កងទ័ពអ៊ីនធើរណែត"របស់
ខ្លួនបានចាប់ផ្ដើមដំណើរការ។ រីឯកងទ័ពជើងទឹក និងអាកាសរបស់អាមេរិក ក្រោយមកបន្ដិច
ក៏បានបញ្ចេញ "នាវាចម្បាំង" និង"យន្ដហោះចម្បាំង" ដោយឡែករបស់ខ្លួនអោយចាប់ផ្ដើធ្វើ
ការត្រៀម និងប្រយុទ្ធនៅក្នុងអ៊ីនធើរណែតផងដែរ។

សកម្មភាពនេះត្រូវបានគេមើលឃើញថាមានសារសំខាន់នៅពេលដែលសេតវិមានបាន
អោយដឹងថា ជាមធ្យមក្នុងមួយថ្ងៃ ប្រព័ន្ធកុំព្យូទ័ររបស់ខ្លួនត្រូវបានវាយប្រហាររាប់លានលើក
ខណៈដែលការវាយប្រហារទៅលើគេហទំព័ររដ្ឋាភិបាលនានា និងបណ្ដាក្រុមហ៊ុនការពារជាតិ
អាមេរិក ត្រូវបានគេធ្វើឡើងដូចជាបាយព្រឹក បាយល្ងាយទៅហើយ ចាប់ពីឆ្នាំ ២០០២។ កាល
ពីពេលថ្មីៗនេះ FBI ក៏ត្រូវបានវាយប្រហារដោយក្រុម Anonymous ដែលពេលនោះការសន្ទនា
តាមអ៊ីនធើរណែតរបស់មន្ដ្រី FBI និងនគរបាលអង់គ្លេសអំពីការស៊ើបអង្កេតលើបញ្ហាឧក្រិដ្ឋ
កម្មអ៊ីនធើរណែតត្រូវបានគេបង្ហោះនៅលើ Youtube ។ ជើងនេះទៅទៀត កាលពីយប់ថ្ងៃទី
១០ ខែកុម្ភៈកន្លងទៅ គេហទំព័ររបស់ FBI (cia.org) ត្រូវបានវាយប្រហារដោយ Anonymous
ផងដែរ។

មិនត្រឹមតែប្រទេសអាមេរិកនោះទេ បណ្ដាប្រទេសនៅលើពិភពលោកដូចជានៅអ៊ឺរ៉ុប អាមេរិក
ខាងត្បូង អាស៊ី និងមជ្ឈិមបូព៌ាជាដើម ក៏កំពុងបង្កើតអង្គភាពពិសេសដើម្បីត្រៀមខ្លួនទប់
ទល់ទៅនឹងសង្គ្រាមអ៊ីនធើរណែត។

Comments system

Disqus Shortname